អ្នកឧកញ៉ា គិត ម៉េង ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Fusionex Group ពង្រឹងការធ្វើពាណិជ្ជកម្មវៃឆ្លាត នៅកម្ពុជា

855

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា និង Fusionex Group ដែលជាក្រុមហ៊ុនដ៏ធំមួយ ហើយទទួលបានពានរង្វាន់ជាច្រើន និងជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ នៅក្នុងតំបន់ បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង ដែលក្រុមទាំងពីរ នឹងសហការគ្នាក្នុងការសម្របសម្រួល ពាណិជ្ជកម្មវៃឆ្លាតនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសង្កត់ធ្ងន់ថា «ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាច្រើនដូចជា៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន EZECOM ជាដើម គឺជាក្រុមហ៊ុនដែលឈានមុខគេ ខាងឌីជីថល សេវាទូទាត់ប្រាក់ សេវាអ៊ីនធឺណិត និងជាជម្រើសដៃគូល្អមួយ នៅក្នុងប្រទេសកម្ពុជា»

អ្នកឧកញ៉ាបានបន្ដទៀតថា «ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចាប់ដៃគូជាមួយ Fusionex Group ដែលជាក្រុមហ៊ុនឈានមុខគេ លើពិភពលោកសម្រាប់បច្ចេកវិទ្យា Big Data, Artificial Intelligence (AI) និងការសម្របសម្រួលពាណិជ្ជកម្មឆ្លាតវៃ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្មសម្រាប់កម្ពុជា»

សូមជម្រាបថា កិច្ចសហប្រតិបត្តិការរវាងក្រុមឈានមុខទាំងពីរនេះ នឹងជួយនាំមកនូវចំណេះដឹង និងជំនាញក្នុងវិស័យវិភាគទិន្ន័យ Big Data, AI និងការសម្របសម្រួលពាណិជ្ជកម្មឆ្លាតវៃដល់កម្ពុជា ដែលជាកម្លាំងជំរុញ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា និងលើកទឹកចិត្តពាណិជ្ជកម្មអន្តរជាតិ៕