ភ្នំពេញ៖ តបតាមការអញ្ចើញរបស់ សណ្ឋាគារសូហ្វីតែល មេចុងភៅដ៏ចំណាន គឹលោក Philippe Michel ដែលទទួលបានពាន “Michelin Star” នឹងធ្វើការបង្ហាញជូននូវទេពកោសល្យ ចម្អិនម្ហូបបារាំងដ៏ពិសេស សម្រាប់បំរើជូនអ្នកនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ឲ្យបានភ្លក្ស និងទទួលយកនូវបទពិសោធន៍ រសជាតិម្ហូបដ៏ឆ្ងាញ់ពិសា ដែលចម្អិនដោយលោកផ្ទាល់។
លោក Philippe Michel ដែលអញ្ជើញមកពី ភោជនីយដ្ឋាន Bergundy La Marande នៅប្រទេសបារាំង នឹងសហការជាមួយក្រុមចុងភៅរបស់ សណ្ឋាគារសូហ្វីតែល ដើម្បីបង្កើតមុខម្ហូបពិសេសៗ ដ៏ឆ្ងាញ់ពិសា ដែលផ្តោតសំខាន់លើរសជាតិដើម នៃម្ហូបស្ថិតនៅក្នុងតំបន់ Bergundy។
លោក Philippe Michel នឹងបម្រើជូននូវម្ហូបចំនួន ៦ មុខ ដែលមានដូចជា ស្កាឡប់ Smoked Black Angus Rib-Eye និង ខ្យង Bergundy ដ៏ល្បី រួមទាំងម្ហូបពិសេសៗ ជាច្រើនមុខទៀត។ លោកអ្នកដែលអញ្ចើមកពិសារ ក៏អាចជ្រើសរើសស្រាជាច្រើនប្រភេទ ដែលនាំចូលផ្ទាល់ពីតំបន់ Bergundy ផងដែរ ក្នុងតម្លៃយ៉ាងសមរម្យបំផុត។
លោក Charles-Henri Chevet ដែលជានាយកគ្រប់គ្រងទូទៅ នៅ សណ្ឋាគារសូហ្វីតែល បានមានប្រសាសន៍ថា៖ “នេះគឺជាពេលវេលាមួយដ៏ល្អសម្រាប់បងប្អូន មិត្តភក្តិ ទាំងអស់ ដែលរស់នៅប្រទេសកម្ពុជា ដែលមានបំណងចង់ភ្លក្សមុខម្ហូប ដ៏ពិសេសមកពីលោកខាងលិច។”
សូមកុំភ្លេចជួបជាមូយលោក Philippe Michel ជាមួយអាហារឆ្ងាញ់ៗ នៅភ្នំពេញ ថ្ងៃពុធ ទី ៦ និង ព្រហស្បតិ៍ ទី ៧ ខែមីនា នេះ ចាប់ពីម៉ោង ៦ ល្ងាច តនៅភោជនីយដ្ឋាន Do Forni និងនៅសៀមរាប ថ្ងៃសៅរ៍ ទី ៩ ខែ មីនានេះ។
សូមធ្វើការទំនាក់ទំនងកក់ និងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 23 999 200 ៕