ប្រធានាធិបតីចិន ស៊ីជីន ភីង ផ្ញើសារលិខិត រំលែកព្រះមរណទុក្ខ ថ្វាយចំពោះ ព្រះមហាក្សត្រកម្ពុជា

850

លោក ស៊ី ជីនភីង ប្រធានរដ្ឋនៃសាធារណរដ្ឋចិន បានផ្ញើសារលិខិតរំលែកព្រះមរណទុក្ខ ថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងសោយទិវង្គត នៃសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់។

លោក ស៊ីជីនភីង បានថែ្លងក្នុងសារលិខិតរំលែកទុក្ខដោយខ្លឹមសារយ៉ាងដូច្នេះថា៖

“ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងសោយទិវង្គតនៃសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាមិត្តចាស់របស់ប្រជាជនចិន ហើយបានចូលរួមចំណែកយ៉ាងសកម្មដល់ការជំរុញទំនាក់ទំនងមិត្តភាពរវាងចិន និង កម្ពុជា”។

“ខ្ញុំសូមសម្តែងសមានទុក្ខយ៉ាងជ្រាលជ្រៅចំពោះការសោយទិវង្គតនៃសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះទ្រង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់”៕