រាជធានីបុរាណខ្មែរនាសម័យចេនឡា ក្នុងអំឡុងសតវត្សទី៥ ដែលមានឈ្មោះថា ប្រាសាទវត្តភូ បានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ ដ៏ទាក់ទាញមួយរបស់ឡាវនាពេលបច្ចុប្បន្ន។

ប្រាសាទវត្តភូ ស្ថិតនៅក្នុងតំបន់ប៉ាក់សេ ក្នុងខេត្តចម្ប៉ាស័ក ដែលមានចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រ ពីទីរួមខេត្តចម្ប៉ាស័ក ហើយពីរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា មានចម្ងាយប្រមាណជិត ៧០០គីឡូម៉ែត្រ។

ថ្លៃសំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានទេសចរណ៍នេះ សម្រាប់ភ្ញៀវជាតិម្នាក់តម្លៃ ២ម៉ឺនគីប ស្មើនឹង ១ម៉ឺនរៀល និងអន្តរជាតិតម្លៃ ៥ម៉ឺនគីប ស្មើនឹង ២៥,០០០រៀល៕