ឌូបៃ៖ ក្រុមសាម៉ូរៃរបស់ជប៉ុន បានយកឈ្នះអារ៉ាប៊ីសាអូឌីត ១-០ ក្នុងវគ្គ១៦ក្រុមកាលពីយប់មិញ ហើយនិងបានឡើងទៅប៉ះក្រុមជម្រើសជាតិវៀតណាម នៅក្នុងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅអារ៉ាប់រួម។

កីឡាករខ្សែបម្រើ Tomiyasu បានតែតបញ្ចូលទីបានតែ ១គ្រាប់ ជួយឲ្យក្រុមជម្រើសជាតិ ជប៉ុន ឈ្នះអារ៉ាប៊ីសាអូឌីត ឡើងទៅជួបក្រុមជម្រើសជាតិវៀតណាមនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលជាក្រុមបានទម្លាក់ហ្ស៊កដានី ៤-២ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយប្រកួត ១២០នាទី ស្មើគ្នា ១-១។

ជប៉ុន ជាក្រុមដែលធ្លាប់ឈ្នះជើងឯកពានប្រចាំទ្វីបនេះបាន ៤ដងច្រើនជាងគេ នឹងត្រូវតតាំងជាមួយក្រុមដែលកំពុងឈរនៅលេខ១ ប្រចាំតំបន់អាស៊ាន វៀតណាម ក្រៅពីថៃបានហាលអាវទៅហើយនោះ ខណៈពួកគេ (វៀតណាម) ទើបតែ ឈ្នះពាន AFF Suzuki Cup 2018 ក្រោយយកឈ្នះម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ តែមិនទាន់បានឈ្នះពាន Asian Cup ម្តងនៅឡើយទេ បូករួមទាំងរងជើងឯកទៀតផង។

គួរបញ្ជាក់ផងថា នៅពេលនេះ រកឃើញ៦ក្រុមហើយ ដើម្បីឡើងទៅវគ្គ៨ក្រុម ដែលរួមមាន ចិន ប៉ះអ៊ីរ៉ង់, វៀតណាម ប៉ះជប៉ុន និងម្ចាស់ផ្ទះអារ៉ាប់រួម ត្រូវជួបក្រុមការពារជើងឯកអូស្ត្រាលី៕