តូក្យូ៖ តាមការចេញផ្សាយរបស់សារព័ត៌មាន Japan Times នៅរសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ការរៀបអភិសេករបស់ ព្រះនាងម្ចាស់ជប៉ុន Mako និងជនសាមញ្ញជាគូដណ្ដឹង លោក Komuro ត្រូវបានពន្យាពេល ដោយសារបញ្ហាហិរញ្ញវត្ថុ។

តែទោះជាយ៉ាងណាក៏ដោយ លោក Komuro វ័យ ២៧ឆ្នាំ បានបញ្ជាក់ថា គ្រួសាររបស់លោកបានដោះស្រាយបញ្ហាហិរញ្ញវត្ថុរួចរាល់ហើយ។ ចំណែកឯព្រះនាងម្ចាស់ Mako ព្រះជន្ម ២៧វស្សាដូចគ្នា ក៏បានទទួលដំណឹងនេះដែរ និង នៅតែអះអាងថា អ្នកទាំងពីរនៅតែមានបំណងរៀបអភិសេកនឹងគ្នា។

គួរបញ្ជាក់ថា លោក Kei Komuro និងព្រះនាងម្ចាស់ Mako បានប្រកាសពីការភ្ជាប់ពាក្យកាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយបាននិយាយថា មានគម្រោងរៀបការនៅខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ុន្តែគម្រោងនេះត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២០ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ម្ដាយរបស់លោក Komuro មានបញ្ហាលុយកាក់ ក្នុងនោះរួមមានទាំងលុយជំពាក់អតីតគូដណ្ដឹង កូនប្រុសរបស់ខ្លួនចំនួន៤លាន០៤លានយ៉េននៅចន្លោះឆ្នាំ២០១០ និង២០១២ ផងដែរ៕