មូលហេតុ​ធំ ៤ យ៉ាង​ដែល​អ្នក​គួរតែ​មក​ភ្លក់ “​ម្ហូប​ស៊ី​ឈួន​” នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​

3156

“​ស៊ី​ឈួន​” គឺជា​ឈ្មោះ​ខេត្ត​មួយ ស្ថិតនៅ​បែក​និរតី នៃ​ប្រទេស​ចិន និង​ជា​ខេត្ត​មួយ ដែល​អង្គការ​យូ​នី​ស្គូ (UNESCO) បានដាក់​ឈ្មោះ​ឲ្យ​ថា ជាទី​ក្រុង “​ម្ហូបអាហារ​” កាលពី​ឆ្នាំ ២០១០ ដោយសារតែ មុខម្ហូប​ជាច្រើន មាន​ប្រវត្តិ​កកើត​នៅ​ទីនោះ និង​ទទួលបាន​ការចាប់អារម្មណ៍ នៅ​ទូទាំង​ពិភពលោក​។​

​ម្ហូប នៅក្នុង​ខេត្ត​ស៊ី​ឈួន ត្រូវបាន​គេ​គត់​សម្គាល់ថា មាន​រសជាតិ​ហឹរ ឈ្ងុយឆ្ងាញ់ និង​សំបូរបែប ជាពិសេស​ផ្សំ​រសជាតិ​ដោយ​ម្ទេស និង​ម្រេច​របស់​ខេត្ត​ស៊ី​ឈួន ដែល​កម្រ​ប្រើប្រាស់​នៅក្នុង​ម្ហូប នៅក្នុង​តំបន់​ផ្សេងទៀត​។​

ជា​នេះ​ទៅទៀត​នោះ មាន​មូលហេតុ​ធំ ៤ យ៉ាង​ដែល​អ្នក​គួរតែ​មក​ពិសារ “​ម្ហូប​ស៊ី​ឈួន​” នៅ​ សណ្ឋាគារ​សូ​ហ្វី​តែល នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក យាំង ហ្គ័​រ​ជៀន មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ចិន Fu Lu Zu នៅក្នុង​ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ ។​

ក្រៅពី​មាន​រសជាតិ​ហឹរ​មុត ខុសប្លែក​ពី​រសជាតិ​ហឹរ របស់​អាហារ​ផ្សេងទៀត ដោយសារតែ​វា​មាន​គ្រឿងផ្សំ​ពិសេស​ជាច្រើន​ហើយ​នោះ លោក​មេ​ចុងភៅ ជនជាតិ​ចិន​រូបនេះ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា អាហារ​ដែលមាន​រសជាតិ​ហឹរ គឺ​ផ្ដល់​អត្ថប្រយោជន៍​ល្អ ៣​យ៉ាង សម្រាប់​ការបរិភោគ​នៅក្នុង​ប្រទេស ដែលមាន​អាកាសធាតុ​ក្តៅ ហើយ​សើម ដូច​ប្រទេស​កម្ពុជា​ជាដើម​។​

រសជាតិ​ហឹរ របស់​ម្ហូប​ស៊ី​ឈួន ផ្ដល់​អត្ថប្រយោជន៍​ល្អ ៣ យ៉ាង រួមមាន​៖ ១. អ្នកនឹង​មិនមាន​អារម្មណ៍​ថា​អាកាសធាតុ​ក្តៅ​ខ្លាំង នៅពេល​អ្នក​ញ៉ាំ​ម្ហូប​ហឹរ​, ២. រសជាតិ​ហឹរ បាន​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ទី​៣. ការ​បែកញើស ក្រោយពី​ការបរិភោគ​អាហារ​ហឹរ បាន​ជួយ​បណ្ដេញ​ជាតិពុល ចេញពី​រាងកាយ​។​

ចុះ​អត្ថប្រយោជន៍​ទី​៤ នៃ​ការ​ពិសារ​ម្ហូប​ស៊ី​ឈួន គឺជា​អ្វី​?

​អត្ថប្រយោជន៍ ទី​៤ នោះ​គឺ​ពិតជា​ពិសេស​ណាស់ សម្រាប់​ភ្ញៀវ​ដែល​មក​ពិសារ ម្ហូប​ស៊ី​ឈួន រសជាតិ​ដើម​ពិតៗ នៅ​ភោជនីយដ្ឋាន​ចិន Fu Lu Zu ដែល​ស្ថិតនៅក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល គឺ​នឹង​មានឱកាស ឈ្នះ​សំបុត្រ​យន្តហោះ ទៅមក​ទីក្រុង​ឆឹង​ទូ ក្នុង​ខេត្ត​ស៊ី​ឈួន នៃ​ប្រទេស​ចិន ព្រមទាំង​ការ​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ពី​យប់​ផងដែរ​។​

ក្រុម​ចុងភៅ​នៃ​ភោជនីយដ្ឋាន​ចិន Fu Lu Zu នឹង​រៀបចំ​នូវ​ឈុត​អាហារ​ស៊ី​ឈួន ពិសេសៗ​ប្រចាំ​ហាង​ក្នុងតម្លៃ $៤៥++ សម្រាប់​មនុស្ស​ម្នាក់ និង​បម្រើ​ជូន​ចាប់ពី ៤ នាក់​ឡើងទៅ សម្រាប់​អាហារ​ថ្ងៃត្រង់ ចាប់ពី​ម៉ោង ១១:៣០ ព្រឹក ដល់​ម៉ោង ២:៣០ ថ្ងៃ និង អាហារ​ពេល​ល្ងាច​ចាប់ពី​ម៉ោង 6:00 ល្ងាច ដល់​ម៉ោង 10:00 យប់​។​

សូម​ទំនាក់ទំនង​មកកាន់​លេខ 023 999 200 សម្រាប់​ការ​កក់​បន្ទប់ និង​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែមទៀត​។​

​អំពី សូ​ហ្វី​តែ​ល​

​សណ្ឋាគារ ​សូ​ហ្វី​តែ​ល​ភ្នំពេញ ​ភូ​គី​ត្រា គឺជា​សណ្ឋាគារ​ប្រណីត តាមបែប​បារាំង​តែមួយគត់​នៅ​ទីក្រុង​ភ្នំ​ព​ញ និង​ទទួលបាន​ពានរង្វាន់​ជាច្រើន​។ សណ្ឋាគារ​សូ​ហ្វី​តែ​ល មាន​បន្ទប់​ចំនួន ២០១ បន្ទប់ មាន​ស្ប៉ា ក្លឹប​ហាត់ប្រាណ សាលប្រជុំ Grand Ballroom បំពាក់​ដោយ​សម្ភារៈ​ប្រជុំ​ទំនើបៗ និង​ភោជនីយដ្ឋាន​ចំនួន ៤ ។ ការតុបតែង​តាម​រចនាបថ​បារាំង ផ្តល់ជូន​សោភ័ណភាព​ប្រណិត​ដែល​ជម្រុញឱ្យមាន​ការគាំទ្រ​ឥតឈប់ឈរ នៅក្នុង​សណ្ឋាគារ​ដែល​ល្បីល្បាញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​