ទូរសព្ទ Doqo ដែល​លក់​អស់ ៣០០០០ គ្រឿង ​ក្នុង១នាទី បាន​មកដល់​ កម្ពុជា ​ហើយ

856

Doqo mate35 គឺជាទូរសព្ទចល័ត ដែលមានរូបរាងល្អ និងមានដំណើរការល្អជាមួយនឹងកម្រិតកំពូល និងតម្លៃទាប។ ទូរសព្ទនេះ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសជប៉ុន ហើយវាត្រូវបានគេរាយការណ៍ថា គឺជាទូរសព្ទដែលមានល្បឿនលឿនបំផុតមិនធ្លាប់មាន ដែលត្រូវបានលក់ដោយគេហទំព័រពាណិជ្ជកម្មតាមអុិនធឺណិតរបស់ជប៉ុន។

យោងតាមគេហទំព័រ doqo japan បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកាឆ្នាំមុន ការលក់ទូរសព្ទចល័ត Doqo ទទួលបានចំណូល ៧០ លានយ៉េនក្នុងរយៈពេលតិចជាង ៨នាទី ទោះបីជាក្រុមហ៊ុន មិនបានប្រកាសអំពីចំនួនទូរសព្ទដែលបានលក់ចេញក៏ដោយ។

លក្ខណៈសម្បត្តិទូរសព្ទ Doqo៖ បន្ទះឈីប MTK6799, អង្គចងចាំ 8G, អង្គផ្ទុកទិន្នន័យ 128G ប្រព័ន្ធប្រតិបត្តិការ Android កាមេរ៉ាមុខ ៨មេហ្គាភិចសែល, កាមេរ៉ាក្រោយ ១៦មេហ្គាភិចសែល និងកម្លាំងថ្ម ៤៥០០mAh៕