ប្រទេសថៃនៅថ្ងៃអង្គារនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន២ករណី ហើយមិនមានអ្នកស្លាប់នោះទេ ដែលនាំឲ្យអ្នកឆ្លងសរុបក្នុងប្រទេសនេះឡើងដល់ ៣ ០៣៣នាក់។
យោងតាមមន្ត្រីជាន់ខ្ពស់មួយរូបឲ្យដឹងថា ករណីថ្មីទាំងពីរនេះ ត្រូវបានរកឃើញនៅខេត្តភាគខាងត្បូងដែលជាប់ព្រំប្រទល់នឹងប្រទេសម៉ាឡេស៊ី។ ការរកឃើញករណីថ្មីនេះ កើតឡើងក្រោយពេលដែលរដ្ឋាភិបាលក្រុងបាងកក សម្រេចបន្ធូរបន្ថយការរឹតបន្ដឹង និងបើកទីក្រុងឡើងវិញកាលពីដើមខែឧសភា។ អាជ្ញាធរក៏បានសម្រេចឲ្យបើកផ្សារទំនើបឡើងវិញកាលពីថ្ងៃអាទិត្យកន្លងទៅ។ មកទល់ពេលនេះ អ្នកស្លាប់ដោយសារកូវីដ១៩ក្នុងប្រទេសថៃមានចំនួន ៥៦នាក់ និង ២ ៨៥៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ៕