ភ្នំពេញ៖ ធ្លាប់តែឃើញ នាយចយ យើងលេងកំប្លែង បង្ករសំណើចក្អាកក្អាយដល់ទស្សនិកជន ឱ្យសប្បាយរីករាយ ស្រាប់តែផ្តើមឆ្នាំ២០១៩នេះ នាយចយ យើងបែរមកបកស្រាយចម្រៀងមួយបទ ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍គ្រប់គ្នា ជាមួយនឹងរសជាតិថ្មីប្លែកអារម្មណ៍ ក្រោមចំណងជើងថា «ប្រពន្ធឈប់ឱ្យដើរ»។

តារាកំប្លែង នាយចយ មិនត្រឹមតែមានភរិយាស្រស់ស្អាតសោភានេះតែ ថែមទាំងមានទេពកោសល្យ ចម្រៀងយ៉ាងមានទឹកដមពីរោះរណ្តំ ចេះបន់បែនសំឡេង រួមផ្សំជាមួយនឹងកាយវិការសម្តែងក្នុង MV យ៉ាងទាក់ទាញ ល្អស្តាប់ហើយ ល្អមើលថែមទៀត។

អ្វីដែលពិសេស មិនគ្រាន់តែចាប់អារម្មណ៍នឹងទឹកដមសំនៀង ការសម្តែងក្រមិចក្រមើមនោះទេ បើងាកទៅអត្ថន័យ នៃបទចម្រៀងវិញ គឺពិតជាត្រូវនឹងសាច់រឿង ក្នុងសង្គមតែម្តង ជាពិសេសចាក់ដោតខ្លាំងដល់បុរសៗ ដែលត្រូវបានភរិយា ហាមមិនឱ្យដើរផឹកស៊ីនៅខាងក្រៅផ្ទះ។

ចង់ដឹងថា នាយចយ យើងច្រៀងពីរោះកម្រិតណានោះ សូមរីករាយសណ្ដាប់តាមដោយចុចលើតំណនេះ https://youtu.be/Cj7UEtjDh5U