ក្រុមហ៊ុន OVER UNDER FURNITURE ទទួលបាន​សិទ្ធិផ្ដាច់មុខ ក្នុងការ​ចែកចាយ គ្រឿង​សង្ហា​រឹម​ដ៏​ប្រណីត ២​យឺ​ហោ និង​ក្រដាស​បិទ​ជញ្ជាំង ១​យឺ​ហោ ក្នុងពេល​តែមួយ​នៅ​កម្ពុជា​

3221

​ភ្នំពេញ​៖ ភាព​ស៊ី​វិ​ល័យ​, ប្រណីតភាព និង​ភាពទាន់សម័យ នៅតាម​គេហដ្ឋាន​, ការិយាល័យ​, សណ្ឋាគារ និង​ភោជនីយដ្ឋាន គឺជា​អ្វីដែល​មនុស្ស​គ្រប់គ្នា តែងតែ​ប្រាថ្នា​ចង់បាន​។ សេចក្ដីប្រាថ្នា​នេះ អាចមាន​កើតឡើង និង​កាន់​តែមាន​ភាពងាយស្រួល ជាមួយ​ក្រុមហ៊ុន OVER UNDER FURNITURE ដែល​អាច​ផ្ដល់ជូន​លោកអ្នក មិន​ត្រឹមតែ​គ្រឿង​សង្ហា​រឹម ប្រណីត ទំនើប​ទាន់សម័យ​នោះទេ ថែមទាំង​អាច​រចនា​ផ្ទៃ​ខាងក្នុង ឲ្យ​សាក​សម​ទៅតាម​បរិបទ​ទាន់​សម័យនិយម នាពេល​បច្ចុប្បន្ននេះ​ផងដែរ​។

ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង និង​ការស្រឡាញ់​ពេញចិត្ត​, ក្រុមហ៊ុន OVER UNDER FURNITURE បានសម្រេច​នូវ​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ ជាមួយ​ដៃគូ​អាជីវកម្ម​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​, ប្រទេស​បែលហ្ស៊ិក និង​ប្រទេស​វៀតណាម ក្នុង​ការលក់ និង​ចែកចាយ​គ្រឿង​សង្ហា​រឹម​នៅ​កម្ពុជា សម្រាប់​យីហោ​ល្បីឈ្មោះ​ចំនួន ២ គឺ យីហោ​ទី​១ មាន​ឈ្មោះថា MUUTO មកពី​ប្រទេស​ដា​ណឺ​ម៉ាក និង​យីហោ​ទី​២ មាន​ឈ្មោះថា District Eight មកពី​ប្រទេស​វៀតណាម និង​ក្រដាស​បិទ​ជញ្ជាំង ដែលមាន​គុណភាព​ខ្ពស់​ដែលមាន​ឈ្មោះថា Arte ផលិត​នៅ​ប្រទេស​បែលហ្ស៊ិក​។​

អ្នកនាង ហ៊ុន ចិន្តា ដែលជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន OVER UNDER FURNITURE បានឱ្យដឹងថា ក្រុមហ៊ុន OVER UNDER FURNITURE មិន​ត្រឹម​តែមាន​សិទ្ធិ​លក់​គ្រឿង​សង្ហា​រឹម​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​សិទ្ធិ តំណាង​ឲ្យ​យីហោ​ខាងលើ ធ្វើជា​អ្នក​ចែកចាយ​ផ្តាច់មុខ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​ចាប់ពីពេលនេះ​តទៅ លោកអ្នក​អាច​អ​ញ្ចើ​ញ​មក​ទស្សនា ការដាក់​តាំង​បង្ហាញ​នូវ​គ្រឿង​សង្ហា​រឹម​ទាំងនេះ នៅ​កន្លែង​ដាក់តាំង​បង្ហាញ​របស់ OVER UNDER FURNITURE ដែលមាន​ទីតាំង​ស្ថិ​នៅផ្ទះ​លេខ ១៧ ផ្លូវ ៣១០ សង្កាត់​បឹង​កេងកង ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រៀងរាល់​ម៉ោង​ធ្វើការ​៕​