កោះកុង៖ កាលពីព្រឹកថ្ងៃទី០៥ ខែមករានេះ មានខ្យល់បក់បោកខ្លាំង បង្កើតជារលកធំៗ បានវាយប្រហារតូបលក់ដូរ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅឆ្នេរបាក់ខ្លង ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
អាជ្ញាធរមានសមត្ថកិច្ច បានជម្លៀសប្រជាពលរដ្ឋទាំងនោះ ទៅរកទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្ន រង់ចាំស្ថានភាពត្រឡប់មករកភាពដើមវិញ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសអំពីឥទ្ធិពលរបស់ព្យុះ ប៉ាប៊ុក (PABUK) ដែលបានវិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) និងបានបន្តដំណើរទៅកាន់ ភាគខាងត្បូងប្រទេសថៃ ទើបធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយចំនួន មានភ្លៀងធ្លាក់ពីតិចទៅមធ្យម៕