អ្នកឧកញ៉ា គិត ម៉េង ប្រាប់​វិស័យ​ឯកជន ​កុំ​បារម្ភ​រឿង EBA

153

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួល ក្រុមការងារទាំង១៣ ផ្នែកឯកជន អ្នកឧកញ៉ា គិត ម៉េង បានប្រាប់ទៅវិស័យឯកជន កុុមានការបារម្ភរឿង EBA ដោយអ្នកឧកញ៉ា មានជំនឿថា រាជរដ្ឋាភិបាលអាច នឹងអាចដោះស្រាយ បញ្ហានេះបាន ហើយឆាប់ៗនេះ រាជរដ្ឋាភិបាល នឹងអនុវត្តនូវច្បាប់ទាក់ទងល្បែងស៊ីសង។ នេះបើយោងតាមកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងស្ថានភាព ផលប៉ះពាល់ កំឡុងពេលនៃការរាតត្បាតវីរុសកូវីដ-១៩ លើវិស័យឯកជននៅកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានទទួលយកនូវ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងគ្រប់វិស័យផងដែរ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ៕

សូមអានព័ត៌មានបន្ថែមនៃសេចក្តីប្រកាសព័ត៌មានពីកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងស្ថានភាព ផលប៉ះពាល់កំឡុងពេលនៃការរាតត្បាតវីរុសកូវីដ-១៩ លើវិស័យឯកជន នៅកម្ពុជា៖