ចិន កំពុង​ត្រៀម​នាំចេញ​ ផ្លែស្វាយ​កម្ពុជា ទៅកាន់​ទីផ្សារ ​ប្រទេសចិន​ ឡើងវិញ

839

ភ្នំពេញ៖ ចិន កំពុងត្រៀមរៀបចំនាំ ចេញផ្លែស្វាយ កម្ពុជា ទៅកាន់ទីផ្សារ ប្រទេសចិនឡើងវិញ ក្រោយផ្អាកមួយរយៈ បន្ទាប់ពីជួបបញ្ហារាតត្បាតដោយវីរុសកូវីដ១៩។ យោងតាមការប្រកាស ដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិន និងកម្ពុជា នឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនៅថ្ងៃទី៩ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ស្ថានទូតចិន បញ្ជាក់ទៀតថា ផ្លែស្វាយកម្ពុជា ជាកសិផលមួយទៀត បន្ទាប់ពីផ្លែចេក ដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជា អាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជា ឱ្យកាន់តែល្អប្រសើរ៕