ប្រទេសចិន នឹងមិនវាយប្រហារគេមុនទេ តែក៏មិនខ្លាចនឹងប្រើកម្លាំងយោធា ដើម្បីការពារខ្លួនដែរ

969

សិង្ហបុរី (Channel New Asia)៖ រដ្ឋមន្ត្រីការពារជាតិប្រទេសចិន លោក Wei Fenghe នៅថ្ងៃអាទិត្យនេះ បានលើកឡើងថា ថា ប្រទេសចិន នឹងមិនវាយប្រហារលើប្រទេសណាមួយមុននោះទេ ប៉ុន្តែក៏មិនស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារខ្លួនដែរ។

លោក Wei Fenghe ​បានថ្លែងបែបនេះនៅក្នុងឱកាស ដែលលោកបានចូលរួមកិច្ចប្រជុំកំពូល ស្ដីពីសន្តិសុខ “Shangri-La Dialogue” នៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិស្ដីទីអាមេរិក លោក Patrick Shanahan ចោទថា ប្រទេសចិន កំពុងបង្កអស្ថេរភាពក្នុងតំបន់អាស៊ី។

លោក Wei Fenghe បានបន្ថែមថា៖ ទាំងសហរដ្ឋអាមេរិក និងចិនសុទ្ធតែដឹងថា ជម្លោះ ឬសង្រ្គាម នឹងបង្កជាគ្រោះមហន្តរាយ ដ៏ធំធេងដល់ប្រទេសទាំង២ និងពិភពលោកទាំងមូល

គួររំម្លឹកផងដែរថា បច្ចុប្បន្នទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងចិន កំពុងមានភាពតានតឹងយ៉ាងខ្លាំង ដោយសារ ជម្លោះពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់ រួមទាំងតំបន់សមុទ្រចិនខាងត្បូង ដែលជាទីកន្លែងដែលនាវាចម្បាំងអាមេរិក  តែងតែបង្ហាញខ្លួនដើម្បីរុកគួន ធ្វើឱ្យប្រទេសចិនក្ដៅក្រហាយ៕