កម្មវិធី My Emirates Pass បាន​វិល​ត្រលប់​មកវិញហើយ​! អ្នក​ហោះហើរ​ពី​ប្រទេស កម្ពុជា ទាំងអស់​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​

1539

អ៊ែ​ម​មឺ​រឹត ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​​ ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក បានប្រកាស​ពី​ការវិល​ត្រឡប់មកវិញ នូវ​កម្មវិធី My Emirates Pass ដែលជា​កម្មវិធី​ផ្ដល់ជូន​អត្ថប្រយោជន៍​ ប្រចាំ​រដូវ​កាល​ផ្តាច់មុខ​គេ​។​

​កម្មវិធី​នេះ​ប្រែក្លាយ ប័ណ្ណ​ហោះហើរ​តាមអ៊ែ​ម​មឺ​រឹត ​ទៅជា​បណ្ណ​សមាជិក​ពិសេស​ ដែល​អនុញ្ញាតឱ្យ​អតិថិជន​ ទទួលបាន​នូវ​ការបញ្ចុះ​តម្លៃ និង​អត្ថប្រយោជន៍​ជាច្រើន​នៅក្នុង​ទីតាំង​ជាង ៥០០ កន្លែង​នៅ​ទូទាំង ប្រទេស​។ អតិថិជន​របស់​ក្រុមហ៊ុន អ៊ែ​ម​មឺ​រឹត ឥឡូវនេះ​មាន​ហេតុផល​ថ្មី​ទៀតហើយ​ដើម្បី​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ជាមួយនឹង​ការស្វែងយល់​ពី​ភាព​ទាក់ទាញ​និង​ភាពល្បីល្បាញ​របស់​ទីកន្លែង​ជាច្រើន​របស់​ទីក្រុង​ឌូ​បៃ​។​

​អ្នក​ហោះហើរ​ពី​ប្រទេស កម្ពុជា ទៅកាន់ ឬ ឆ្លងកាត់ ទីក្រុង ឌូ បៃ ពីថ្ងៃ​ទី 1 ខែ មករា រហូត ដល់ ថ្ងៃទី 31 ខែមីនា ឆ្នាំ 2019 នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​បណ្ណ​សមាជិក​ពិសេស​របស់​ក្រុមហ៊ុន អ៊ែ​ម​មឺ​រឹត​ ដូចជា ការទទួលបាន​នូវ​ការបញ្ចុះ​តម្លៃ​រហូតដល់ ៣០% សម្រាប់​ការ មាស្សា ៥០% សម្រាប់​ការ​កំ​សា​ន្យ​ផ្សេងៗ ដូចជា ការលេងទឹក និង ការលេង​កូន​ហ្គោល រួម ទាំង ៥០% សម្រាប់​ការ​ញំ​ុ​ា​អាហារ​នៅ​នៅតាម​ភោជនីយដ្ឋាន​ទំនើបៗ និង ៣០% សម្រាប់ ផលិតផល​នៅ ហាង​ល្បីៗ ដោយ​គ្រាន់តែ​បង្ហាញ​លិខិត ឆ្លងដែន និង អត្តសញ្ញាណប័ណ្ណ ត្រឹមត្រូវ​តែប៉ុណ្ណោះ​។ អតិថិជន​ទាំងអស់​អាច​រកមើល​ការបញ្ចុះ​តម្លៃ​ជាច្រើន​របស់​កម្មវិធី My Emirates Pass តាមរយ​: emirates.com/myemiratespass

​ទីក្រុង ឌូ បៃ គឺជា​កន្លែង​កម្សាន្ត​និង​ឈប់សំរាក​ដ៏​ល្អឥតខ្ចោះ​ដែល​ផ្តល់ ជូន​ភ្ញៀវទេសចរ​នូវ​ការ ទិញ​ទំនិញ​លំដាប់ថ្នាក់​ពិភពលោក ការ​ទស្សនា​ព្រះអាទិត្យ​រះ​ពេញ​មួយឆ្នាំ និង​ភោជនីយដ្ឋាន ដ៏​ទំនើបៗ​។ អ្ន​ទេសចរ​
​នឹង​ពេញចិត្ត​ជាមួយនឹង​ភ្លើង​ពណ៍​ទីក្រុង​ដ៏​ស្រស់ស្អាត ទីកន្លែង​វប្ប​ធ​ម៍ និង ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប រួមទាំង​ការសម្ដែង និង ឧ​ស្យា​ន​បែប​ផ្សងព្រេង​ដ៏​គួរ​ឲ្យ កោតស្ញប់ស្ញែង​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ការ​កក់​សំបុត្រ​យន្តហោះ​ជាមួយ​អ៊ែ​ម​មឺ​រឹត និង​ការបំពេញ​លក្ខខណ្ឌ ផ្សេងៗ សូម​ទាក់ទង​ទៅកាន់​ការិយាល័យ អ៊ែ​ម​មឺ​រឹត នៅ​ប្រទេស​កម្ពុជា​តាមរយ​:៖

​លេខ​ទូរស័ព្ទ​៖ 023 998 168
​អ៊ីម៉េល​៖ [email protected]
​កក់​សំបុត្រ​យន្តហោះ​តាមរយៈ www.emirates.com/kh ឬ
​ទាក់ទង​ក្រុមហ៊ុន​ទេសចរ​ណ៏ ដែល​នៅ​ជិត​បំផុត​