- កម្ពុជា មិនទទួលការជួយជួសជុលមូលដ្ឋានកងទ័ពជើងទឹក នៅរាម នាំឲ្យអាមេរិក ចោទថា មានមូលដ្ឋានយោធាចិន
- អាមេរិក បានយល់ច្រលំ ឬ ធ្វើជាយល់ច្រលំ ដើម្បីចោទកម្ពុជារឿង “វត្តមានយោធាចិន”?
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការចេញផ្សាយ របស់សារព័ត៌មានបរទេស ដែលថា “កម្ពុជា បានចុះហត្ថលេខាលើកកិច្ចព្រមព្រៀង ជាសម្ងាត់ជាមួយប្រទេសចិន ដើម្បីឲ្យប្រទេសចិន ប្រើប្រាស់មូលដ្ឋានយោធាទ័ពជើងទឹកកម្ពុជា” គឺជាព័ត៌មានប្រឌិត ដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។

ការឆ្លើយតបរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះការចេញផ្សាយរបស់សារព័ត៌មានបរទេសនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ តាមរយៈសារព័ត៌មានក្នុងស្រុក Fresh News ដែលស្និទ្ធិនឹងរដ្ឋាភិបាល ក្រោយពីសារព័ត៌មានបរទេសនេះបានចុះផ្សាយថា “ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺ កម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិន នៅឈូងសមុទ្រខ្មែរ នៅជិតព្រលានយន្តហោះធំមួយ ដែលកំពុងកសាងដោយចិន នឹងអនុញ្ញាតឲ្យចិន ប្រើជាមូលដ្ឋានយោធានោះ រយៈពេល៣០ឆ្នាំ ដោយដាក់កងទ័ព ដាក់គ្រឿងសព្វាវុធ និងកន្លែងចតជាដើម”។

សម្ដេចតេជោ ហ៊ុន សែន ត្រូវបាន Fresh News ដកស្រង់សម្ដីថា៖”នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុត ប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា”។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ថា៖ “តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ”។

កន្លងមក សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំធំៗរបស់ប្រទេសកម្ពុជា រួមមានសម្តេចពិជ័យសេនា ទៀ បាញ់ ធ្លាប់បានបកស្រាយ បដិសេធជាច្រើនលើកច្រើនសារមកហើយថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ហើយរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងច្បាស់ថា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីខ្លួនឡើយ។
ដោយសារតែការភ័យខ្លាចពីឥទ្ធិពលរបស់ចិនកាន់តែខ្លាំង នៅទ្វីបអាស៊ី រួមជាមួយ ជម្លោះនៅសមុទ្រចិនខាងត្បូង បានធ្វើឲ្យអាមេរិក តែងតែចិញ្ចឹមចិត្តរបស់ខ្លួន ដោយមិនស្ដាប់ការបកស្រាយរបស់កម្ពុជាចំពោះរឿងនេះទេ បើទោះបីជាប្រទេសកម្ពុជា បើកចំហរឲ្យចុះមកត្រួតពិនិត្យឲ្យបានច្បាស់លាស់ដោយខ្លួនឯងក៏ដោយ។

ការចោទប្រកាន់មកលើកកម្ពុជា គឺមានមូលហេតុមួយយ៉ាងពិតប្រាកដ ដែលអាមេរិកចង់បាន ដូចដែលការចោទប្រកាន់ចំពោះ ប្រទេសអ៊ីរ៉ាក់ ក្រោមលេសថាលោក សាដាម ហ៊ូសេន បានឬកំពុងព្យាយាមបង្កើតអាវុធបំផ្លិចបំផ្លាញលោកដ៏ធំ (អាវុធនុយក្លេអ៊ែរ ដែលភាគច្រើនគេស្គាល់) ហើយចោទថារដ្ឋាភិបាលអ៊ីរ៉ាក់ មានទំនាក់ទំនងជាមួយក្រុមភេរវកម្មជាច្រើន រួមទាំងក្រុមអាល់កៃដា ផងដែរ ក្នុងគោលបំណងគឹឈ្លានពាន គ្រប់គ្រងប្រទេសនេះដោយដាក់មេដឹកនាំ ដែលផ្ដល់ប្រយោជន៍ ស្ដាប់តាមការបញ្ជារបស់ប្រទេសអាមេរិក៕