(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជនធ្លាប់តែឃើញតារាសម្ដែង និងជាពិធីការិនីមានប្រជាប្រិយភាព កញ្ញា ណាក់ ស្រីណា តែងតែតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់បុរាណប្រពៃណីខ្មែរ ពោរពេញដោយភាពស្រស់ស្អាត តែម្ដងនេះ កញ្ញា ណាក់ ស្រីណា ងាកមកតែងខ្លួនជាម្ចាស់ក្សត្រីអេហ្ស៊ីបវិញ កាន់តែស្រស់ស្អាតប្លែក ធ្វើឲ្យមហាជនជាច្រើនលាន់មាត់ សរសើរគ្រប់គ្នាតែម្ដង។
ថ្មីៗនេះ តារាសម្ដែង និងជាពិធីការិនី កញ្ញា ណាក់ ស្រីណា បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតតែងខ្លួន បែបម្ចាស់ក្សត្រីយ៍អេហ្ស៊ីប មើលទៅពិតជាស្រស់ស្អាតប្លែក គួរជាទីចាប់អារម្មណ៍ និងទាក់ទាញជាខ្លាំង អមនឹងទឹកមុខរឹងមាំ ម៉ឺងម៉ាត់ ខណៈដែលសព្វដង នាងធ្លាប់តែគ្រងក្នុងឈុតបុរាណខ្មែរ ក្នុងទឹកមុខបែបសុភាពរាបសារទន់ភ្លន់ សមសួនជានារីខ្មែរតែប៉ុណ្ណោះ។
មានការលើកសរសើរឡើងថា គ្រងក្នុងឈុតម្ចាស់ក្សត្រីយ៍អេហ្ស៊ីប បែបនេះ ពិធីការិនី និងជាតារាសម្ដែង កញ្ញា ណាក់ ស្រីណា ពិតជាស្រស់ស្អាតប្លែក និងទាក់ទាញខ្លាំង មើលស្ទើរតែមិនស្គាល់។
គួរបញ្ជាក់ថា ណាក់ ស្រីណា ជាតារាសម្ដែង និងជាពិធីការិនី ដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ខណៈមួយរយៈចុងក្រោយនេះ នាងបានលេចមុខខ្សែភាពយន្តទាំងរឿងដុំ និងរឿងភាគជាច្រើន ពិសេសពេលនេះនាងកំពុងមមាញឹក នៅក្នុងការថតរឿងភាគក្នុងស្ថានីយ៍ទូរទស្សន៍ ហង្សមាសទៀតផង៕