លទ្ធផល​បោះឆ្នោត ក្រៅផ្លូវការ​នៅ​ថៃ​៖ គណបក្ស​ភឿ​ថៃ​នាំមុខ តែ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា​ប្រហែល​នៅតែ​កាន់អំណាច​

46751

​បាងកក​៖ សារព័ត៌មាន បាងកក​ប៉ុស្តិ៍ បានចេញ​ផ្សាយ​ថា គិត​ត្រឹម​វេលា​ម៉ោង ៩៖០០​នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែមីនា ឆ្នាំ​២០១៩ លទ្ធផល​បោះឆ្នោត ក្រៅផ្លូវការ​សម្រាប់​ការ នៃ​ការបោះឆ្នោត​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃអាទិត្យ ទី​២៤ ខែមីនា កន្លងទៅនេះ គឺ​

  • គណបក្ស​ភឿ​ថៃ (Pheu Thai Party) ទទួលបាន ១៣០​អាសនៈ​
  • គណបក្ស​គណបក្ស ផា​ឡាង ប្រា​ឆា​រ៉ា​ត (Palang Pracharath) របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា ទទួលបាន ១២០​អាសនៈ
  • គណបក្ស​អនាគត​ទៅមុខ (Future Forward Party) ទទួលបាន ៧៨​អាសនៈ​,
  • គណបក្ស​ភូមិ​ចៃ​ថៃ (Bhumjaithai) ទទួលបាន ៤៩​អាសនៈ​
  • គណបក្ស​ប្រជាធិបតេយ្យ (Democrat Party) ទទួលបាន ៤៩​អាសនៈ​,
  • គណបក្ស​ឆាត​ថៃ​ផាត់​ថា​ណា (Chartthaipattana Party) ទទួលបាន ៩​អាសនៈ​,
  • គណបក្ស​សេរីនិយម​ថៃ (Thai Liberal Party) ទទួលបាន ៩​អាសនៈ
  • គណបក្ស​សេដ្ឋកិច្ច​ថ្មី (New Economics) ទទួលបាន ៦​អាសនៈ​,
  • គណបក្ស​មិត្ត​ថៃ (Thai Friend Party) ទទួលបាន ៥​អាសនៈ​,
  • គណបក្ស​រួបរួម​សកម្មភាព​ថៃ (Action Coalition For Thailand) ទទួលបាន ៤​អាសនៈ​
  • គណបក្ស​ឆាត​ផាត់​ថា​ណា (Chart Pattana Party) ទទួលបាន ២​អាសនៈ​
  • គណបក្ស Thai Nation Power Party, Thai People Power Party, Thai Local Power Party, និង​គណបក្ស Thai Forest Conservation Party ទាំង ៤​គណបក្ស នេះ​សុទ្ធតែ​ទទួលបាន មួយ​អាសនៈ​ដូចៗ​គ្នា​។​

​សារព័ត៌មាន បាងកក​ប៉ុស្តិ៍ បាន​បន្តថា បើទោះបីជា គណបក្ស​ភឿ​ថៃ (Pheu Thai) បានឈ្នះ​អ​សនៈច្រើន ជាងគេ​ក៏ដោយ ក៏​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​គេ​មើលឃើញថា ទំនងជា​នឹង​នៅតែ​បន្ត​កាន់តំណែង​ជា មេដឹកនាំ​ប្រទេស​ថៃ​ដដែល​ ព្រោះគណបក្សភឿថៃ ប្រហែលជាមិនអាចប្រមូលផ្តុំ អាសនៈ បានយ៉ាងតិច ២៥១សំឡេង ឬក៏ពាក់កណ្តាល នៃអាសនៈ ទាំង៥០០ ដើម្បីបង្កើតរដ្ឋាភិបាលចេញឡើយ។

លោក អាប់ ភីស៊ីត វេចាជីវ៉ា

ដើម្បីអាចបង្កើតរដ្ឋាភិបាលមួយបាន បក្សនយោបាយ ឈ្នះឆ្នោត ឬដៃគូចំរុះ ត្រូវការ អាសនៈចាប់ពី៣៧៦ ឡើងទៅនៅក្នុងចំណោម អាសនៈសរុប ៥០០ នៅក្នុងរដ្ឋសភា ហើយគណបក្ស​គណបក្ស ផា​ឡាង ប្រា​ឆា​រ៉ា​ត (Palang Pracharath) របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា អាចនឹងត្រូវក្លាយជាអ្នកបង្កើតរដ្ឋាភិបាល ដោយសារតែមានអំណាចចរចាខ្លាំងជាងបក្សដទៃទៀត ដែលនេះជាប្រព័ន្ធបោះឆ្នោតរបស់ប្រទេសថៃ។

គួររំម្លឹកផងដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញ មណ្ឌលបោះឆ្នោត ចំនួន៩៣,២០០កន្លែង បានបើកទ្វារ នៅទូទាំងខេត្ត ចំនួន៧៧របស់ប្រទេសថៃ ដែលបានអនុញ្ញាតឲ្យពលរដ្ឋ ចូលទៅបោះឆ្នោតបាន ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ហើយលទ្ធផលមិនទាន់ផ្លូវការ ត្រូវបានប្រកាសជាបន្តបន្ទាប់៕