ខេត្តពោធិ៍សាត់ នឹង​មាន​​វារីអគ្គិសនី​​ថ្មី​មួយទៀត​ មាន​អនុភាព ៨០មេហ្គាវ៉ាត់ តម្លៃ​ជាង ២៣១​លាន​ដុល្លារ

786

ពោធិ៍សាត់៖ ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD. នឹងអភិវឌ្ឍន៍វារីអគ្គិសនីមួយបន្ថែមទៀត ស្ថិតនៅស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) មានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានទុនវិនិយោគចំនួន ២៣១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១កន្លែងផងដែរ។

ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD. ទើបនឹងទទួលបានសិទ្ធិវិនិយោគលើគម្រោងអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីមួយនេះ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តពោធិ៍សាត់ មានវារីអគ្គិសនីចំនួន២ កំពុងដំណើការ ទី១. វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ អាចផលិតថាមពលបានប្រមាណ ៨០មេហ្កាវ៉ាត ចំណាយថវិកាជាង ២៣១លានដុល្លារអាមេរិក និងទី២. វារីអគ្គិសនីនៅអូរសោម  គឺ វារីអគ្គិសនីអាតៃ មានអនុភាព ១២០មេហ្កាវ៉ាត់ និងមួយទៀតប្រើថាមពលពន្លឺព្រះអាទិត្យ  មានអនុភាព ៦០មេហ្កាវ៉ាត់ នៅស្រុកក្រគរ ៕

ដោយ៖ គង់ ប៊ុនណា