ភោជនីយដ្ឋាន​អ៊ីតាលី Do Forni មកវិញហើយ​ជាមួយ​មុខម្ហូប​ថ្មីៗ​! ធានាថា​ប្លែក មក​សាក​ទើប​ដឹង​!

1418

“​រសជាតិ​ពិតៗ​របស់​អ៊ីតាលី មានតែ​នៅ ភោជនីយដ្ឋាន Do Forni តែមួយគត់​”​

ម្ហូប​អ៊ីតាលី ដែល​តែងតែ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង និង​សរសើរ​ដាច់​ពី​មាត់ ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​ភោជនីយដ្ឋាន Do Forni នៃ​ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា បាន​វិល​ត្រលប់​មកវិញហើយ ជាមួយ​មុខម្ហូប​ថ្មីៗ បង្កើតឡើង​យ៉ាង​សម្រិត​ស​ម្រា​ង​បំផុត ដោយ​មេ​ចុងភៅ​ជនជាតិ​អ៊ីតាលី លោក Valentino Chirico នឹង​ចាប់ផ្ដើម​បើកទទួល​ស្វាគមន៍​ចាប់ពី​ថ្ងៃទី ១៥ ខែឧសភា​នេះ​តទៅ​ហើយ​។​

លោក​មេ​ចុងភៅ Valentino Chirico បាន​ប្រាប់​ឲ្យ​ដឹងថា មុខម្ហូប​ទាំងអស់ នៅ​ភោជនីយដ្ឋាន Do Forni សុទ្ធតែ​ប្រើប្រាស់​នូវ​គ្រឿងផ្សំ​ស្រស់ៗ ហើយ​គ្រឿងផ្សំ​សំខាន់ៗ ត្រូវ​នាំចូល​ពី​បរទេស ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ម្ហូប​ទាំងនោះ មាន​រសជាតិ​ពិតៗ​ដូច​នៅ​ប្រទេស​អ៊ីតាលី​។​

​ជាមួយ​បទពិសោធ​ន៏​ប្រមាណ​ជា ៣ ទសវត្ស​ន៍​នៅលើ​ឆាក​អន្តរជាតិ​ជា​មេ​ចុងភៅ លោក Valentino Chirico បាន​ណែ​នាំនូវ​មុខម្ហូប​ថ្មី ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់លោក សម្រាប់​ទទួល​ស្វាគមន៍​អតិថិជន ដែល​អ​ញ្ចើ​ញ​មក​ទទួលទាន នៅ​ភោជនីយដ្ឋាន Do Forni ដែល​រួមមាន​ដូចជា​៖ ស្ដេច​ខ្យង​ផ្លិត​រឺ​ស្កា​ឡប់ នៅ​សមុទ្រ​អា​ត្ល​ង់​ទិ​ក ជាមួយនឹង​ទឹកជ្រលក់​សា​ហ្វ្រ៊​ន​, មី​អ៊ីតាលី​ខ្មៅ​ផលិត​ភ្លាមៗ​ចម្អិន​ជាមួយ​បង្កង​, ត្រី​ឆ្ពុង​ចៀន ជាមួយ​ទឹកជ្រលក់​ប៉េងប៉ោះ និង​សាច់គោ​នៅ​តំបន់ Cape Grim នៃ​អូស្ត្រាលី អាំង​យ៉ាង​ពិសេស និង​ម្ហូប​ឆ្ងាញ់​ជាច្រើន​ផ្សេងទៀត ពិសារ​អម​ជាមួយ​ជម្រើស​ស្រាក្រហម និង​ស្រាស ជាង ៦០​មុខ​ផងដែរ​។​​

សូមបញ្ជាក់​ផងដែរ​ថា សត្វ​គោ នៅ​តំបន់ Cape Grim នៃ​កោះ Tasmania ដែល​ស្ថិតនៅ​ខាងជើង​ភាគ​ខាងលិច​នៃ​ប្រទេស អូស្ត្រាលី គឺ​ត្រូវបាន​ចិញ្ចឹម​ដោយ​ប្រើប្រាស់​ស្មៅ​ធម្មជាតិ​ជា​អាហារ ដោយសារតែ​តំបន់ Cape Grim ស្ថិតនៅ​អមដោយ​សមុទ្រ​ធំៗ ដែល​នាំ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់ ជួយ​ដល់​ការលូតលាស់​បាន​យ៉ាង​ល្អ​បំផុត នៃ​ស្មៅ​សម្រាប់​ជា​ចំណី​សត្វ​គោ​។​ដោយសារតែ​កត្តា​នេះហើយ ទើប​សាច់គោ​នៅ​តំបន់ Cape Grim ត្រូវបាន​គេ​ចាត់ថ្នាក់​ថា ជា​សាច់គោ​ធម្មជាតិ ដ៏​ល្អ​បំផុត​នៅលើ​ពិភពលោក​។​

​មិន​ត្រឹម​តែមាន​អាហារ​ប្រកបដោយ​ឪ​ជា​រស​នោះទេ ភោជនីយដ្ឋាន Do Forni ដែលមាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​នៃ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​រៀបចំ​តុបតែង​យ៉ាង​ល្អ​ប្រណិត គិតគូរ​ដល់​ផាសុកភាព របស់​អតិថិជន​ជា​ចម្បង សម្រាប់​គ្រប់​បរិយាកាស​ទាំងអស់ មិន​ថា​គូស្នេហ៍ ដែលមាន​បំណង​ចង់​ញ៉ាំ​អាហារ​ពេល​ល្ងាច​បែប​រ៉ូ​មែន​ទិ​ក​, ការជួបជុំ​បែប​លក្ខណៈ​កម្សាន្ត​របស់​អាជីវកម្ម ឬ​កម្មវិធី​ជួបជុំ រីករាយ​សប្បាយ​ជាមួយ​មិត្តភក្ដិ​នោះទេ​។​

​សូម​អ​ញ្ចើ​ញ​មក​ទទួលយក​នូវ​បទពិសោធន៍​ទទួលទាន​អាហារ ប្រកបដោយ​រសជាតិ​ឆ្ងាញ់​ពិតៗ​របស់​អ៊ីតាលី នៅ​ភោជនីយដ្ឋាន Do Forni ដោយ​ធ្វើការ​កក់​តុ​ទុកជាមុន​តាមរយៈ គេហទំព័រ https://www.sofitel-phnompenh-phokeethra.com/restaurants-bars/do-forni/ ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 023 999 200