សេវាកម្មដឹកជញ្ជូនតាមរថភ្លើងប្រចាំថ្ងៃ ថ្មីមួយខ្សែពីទីក្រុងបាងកក មក បានឃ្លុងលុក(Ban Klong Luk) ឬ ប្រជាពលរដ្ឋខ្មែរហៅថាផ្សាររង់គ្លឿ ក្នុងខេត្តស្រះកែវ បានចាប់ផ្តើមដំណើរការហើយកាលថ្ងៃទី ១ ខែកក្កដា កន្លងទៅនេះ។

ការដឹកជញ្ជូនតាមខ្សែរថភ្លើងនេះ មានចំនួន ៤ជើង ក្នុងមួយថ្ងៃរួមមាន៖
១. ចេញពី ទីក្រុងបាងកក នៅម៉ោង ៥:៥៥ នាទីព្រឹក ហើយទៅដល់ អារញ្ញ និង Klong Luek (ផ្សាររង់គ្លឿ) នៅម៉ោង ១១:១៧ ព្រឹក។
២. ចេញពី ទីក្រុងបាងកក នៅម៉ោង ១:០៥ នាទីថ្ងៃត្រង់ ហើយទៅដល់ អារញ្ញ និង Klong Luek (ផ្សាររង់គ្លឿ) នៅម៉ោង ៥:២៧ រសៀល។
៣. ចេញដំណើរពី Klong Luk (ផ្សាររង់គ្លឿ) នៅម៉ោង ៦:៥៨ នាទីព្រឹក ទៅដល់ទីក្រុងបាងកក នៅម៉ោង ១២:០៥ នាទីថ្ងៃត្រង់។
៤. ចេញដំណើរពី Klong Luk (ផ្សាររង់គ្លឿ) នៅម៉ោង ១:៥៣នាទី រសៀល ហើយទៅដល់ទីក្រុងបាងកក នៅម៉ោង ៧:៤០នាទី យប់។
សម្រាប់ការកក់សំបុត្រ ឬព័ត៌មានបន្ថែម អ្នកធ្វើដំណើរអាចធ្វើទំនាក់ទំនង តាមរយៈខ្សែទូរស័ព្ទស្ថាប័នផ្លូវដែករដ្ឋរបស់ថៃ លេខ ១៦៩០ ក្នុងម៉ោងធ្វើការ ឬក៏វេបសាយ www.railway.co.th ឬទំព័រ facebook @pr.railway៕