អាមេរិក កំពុង​បញ្ជូន​កង​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង និង​កងកម្លាំង យន្តហោះ​ទម្លាក់​គ្រាប់បែក ទៅ​មជ្ឈិមបូព៌ា ដោយ ថា អ៊ីរ៉ង់ ចង់​វាយប្រហារ​ខ្លួន​

1049

សារព័ត៌មាន RT៖ មន្ទីរ​បញ្ច​កោណ​របស់​សហរដ្ឋអាមេរិក​កំពុង​រៀបចំ​បញ្ជូន ក៏ដូចជា​ដាក់ពង្រាយ យន្ដហោះ​ទម្លាក់​គ្រាប់បែក B-52 ចំនួន ០៤​គ្រឿង​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ដោយ​សំអាងថា អ៊ីរ៉ង់​មាន​គំរោងការ​សម្ងាត់ ក្នុងការ​វាយប្រហារ​លើ​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​។​

​យោងតាម​មន្ត្រី​មន្ទីរ​បញ្ច​កោណ​មួយចំនួន នៅក្នុង​លក្ខខណ្ឌ​មិន​ប​ញេ្ច​ញ​ឈ្មោះ​បាន​បង្ហើប​ថា យន្ដហោះ​ទម្លាក់​គ្រាប់បែក B-52 ០២​គ្រឿង នឹងធ្វើ​ដំណើរ​ចាក​ចេញពី​មូលដ្ឋាន​ទ័ពអាកាស បាក​ដាល (Barksdale) ក្នុង​រដ្ឋ ល្វី​ស​ស្យ៉ា​ណា (Louisiana) នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ (​ម៉ោង​ក្នុង​តំបន់​) ឆ្ពោះទៅកាន់​ប្រទេស​កាតា ជាទី​ដែល​យន្ដហោះ B-52 ០២​គ្រឿង​ផ្សេងទៀត នឹងត្រូវ​ចូលរួម​ជាមួយ​យន្ដហោះ​ទម្លាក់​គ្រាប់បែក​ទាំង ០២​គ្រឿង​ខាងលើ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ​។​

យន្ដហោះ​ទម្លាប់​គ្រាប់បែក

បន្ថែម​ពី​ខាងលើនេះ យន្ដហោះ​ទម្លាប់​គ្រាប់បែក​ដ៏​មាន​ឥទ្ធិពល B-52 ទាំង​០៤​គ្រឿង​នឹងត្រូវ​ដាក់ឱ្យ​ឈរជើង នៅ​ទីស្នាក់ការ​នៃ​ទីបញ្ជាការ​កណ្ដាល​កងទ័ព​អាមេរិក ប្រចាំ​មូលដ្ឋាន​ទ័ពអាកាស អាល់​យូ​ដេ​ដ (al-Udeid) ក្បែរ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​។​

គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក​កំពុង​បញ្ជូន​កង​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង USS អា​ប្រា​ហាម លីង​ខូ​លន៍ (USS Abraham Lincoln) និង​កងកម្លាំង យន្ដហោះ​ទម្លាក់​គ្រាប់បែក ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ដោយ​សំអាងថា អ៊ីរ៉ង់​មាន​គម្រោង​វាយប្រហារ​លើ​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​។ ប៉ុន្តែ ទីក្រុង​វ៉ាស៊ីនតោន​មិនបាន​បញ្ជាក់​អ្វី​លម្អិត​នោះទេ ខណៈ​រដ្ឋមន្ត្រីការបរទេស​លោក ប៉ុ​ម​ប៉េ​អូ ពេលនេះ​វិញ​កំពុង​ស្ថិតនៅ​ប្រទេស​អ៊ីរ៉ាក់​៕