តើអ្វីខ្លះ នៅពីក្រោយ ភាពជោគជ័យរបស់កម្ពុជា ក្នុងការព្យាបាលជំងឺកូវីដ១៩?

723

កម្ពុជាប្រទេសដែលទទួលបានជោគជ័យក្នុងការព្យាបាលជំងឺកូវីដ១៩ ដោយមិនមានចំនួនអ្នកស្លាប់ ក៏ដូចជា ករណីឆ្លងបន្ថែម ទាំងក្នុងសហគមន៌ និងការនាំចូលពីរបរទេស។ មកមើលថា តើកន្លងមកកម្ពុជា បានធ្វើអ្វីខ្លះ ដើម្បីសម្រេចជោគជ័យដ៏ធំមួយនេះ?

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនិងជំងឺកូវីដ១៩ ដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង គណៈកម្មការរាជធានី ខេត្ត ដើម្បីប្រយុទ្ធនិងជំងឺកូវីដ១៩ ដែលដឹកនាំដោយអភិបាលនៃគណអភិបាលរាជធានី ខេត្តទាំង២៥។

ជាមួយគ្នានេះដែរ កម្ពុជាក៏បានបង្កើត និងកំពុងអនុវត្តផែនការឆ្លើយតបជំងឺកូវីដ១៩ ដែលផ្តោតទៅលើ សេណារីយ៉ូ ៣ផ្សេងៗគ្នា រួមមាន ៖

សេណារីយ៉ូទី១ ៖ គ្មានករណីកូវីដ១៩

សេណារីយ៉ូទី២ ៖ គ្មានករណីកូវីដ១៩ ជាចង្កោម

សេណារីយ៉ូទី៣ ៖ គ្មានការរាតត្បាតករណីកូវីដ១៩ ក្នុងសហគមន៌។

មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏បានបង្កើត និងអនុវត្តនូវផែនការឆ្លើយតបជំងឺកូវីដ១៩ តាមការណែនាំរបស់អង្កការសុខភាពពិភពលោក ដែលមានវិស័យអាទិភាពចំនួន៩ ដូចជា ៖

១ ការរៀបចំផែនការ និងការគ្រប់គ្រងហេតុការណ៌ចំពោះមុខ

២ ការតាមដាន និងការវាយតម្លៃហានិភ័យ

៣ ការរៀបចំមន្ទីរពិសោធន៌

៤ សេវាថែទាំសុខភាព និងការគ្របគ្រងព្យាបាល

៥ ការបង្ការ និងការត្រូតពិនិត្យការចម្លងរោគ

៦ វិធានការសុខភាពសាធារណៈមិនពាក់ព័ន្ធនឹងឱសថ

៧ ទំនាក់ទំនងហានិភ័យ

៨ ការគ្រប់គ្រងច្រកចេញចូលនៅតាមព្រំដែន

៩ ប្រតិបត្តិការភស្តុភារ

គួរបញ្ជាក់ថា រាល់ផែនការដែលបានរៀបចំ និងដាក់ជូនខាងលើនេះ គឺប្រទេសកម្ពុជាសុទ្ធតែបានអនុវត្តបានល្អបំផុត ដែលទាំងអស់នេះ គឺជាកត្តាជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការព្យាបាល ការពារ ជំងឺកូវីដ១៩ ៕