ករណីឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើស ១០ម៉ឺនករណីហើយដែលជាចំនួនច្រើនជាងគេបង្អស់នៅតំបន់អាស៊ី។
យោងតាមទិន្នន័យបង្ហាញនៅថ្ងៃអង្គារនេះថា ឥណ្ឌាបានរាយការណ៍ករណីថ្មីសរុប ៤ ៩៧០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលបណ្ដាលឲ្យចំនួនសរុបឡើងដល់ ១០១ ១៣៩នាក់។ ចំណែកឯអ្នកស្លាប់វិញ បានកើនឡើងពី ១៣៤នាក់ មកដល់ ៣ ១៦៣នាក់នៅទូទាំងប្រទេស។ តួលេខនេះ បានបណ្ដាលឲ្យប្រទេសឥណ្ឌាវ៉ាដាច់ចិនដែលជាកន្លែងផ្ទុះមេរោគដំបូង ដោយមានអ្នកឆ្លងត្រឹម ៨២ ៩៦០នាក់ និងស្លាប់ ៤ ៦៣៤នាក់ប៉ុណ្ណោះ។
មកទល់ពេលនេះ រដ្ឋាភិបាលប្រទេសឥណ្ឌា បានសម្រេចពន្យារពេលការបិទទីក្រុងរហូតដល់ថ្ងៃទី ៣១ខែឧសភា បើទោះបីជានៅរដ្ឋមួយចំនួនអនុញ្ញាតឲ្យអាជីវកម្មបើកឡើងវិញក៏ដោយ៕