Channel News Asia៖ ក្រុមហ៊ុន Huawei របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុន ទូរគមនាគមន៍រុស្ស៊ី MTS ដើម្បីអភិវឌ្ឍប្រព័ន្ធ 5G នៅក្នុងប្រទេសរុស្ស៊ី នៅជំនួបរវាង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ។
សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន ទូរគមនាគមន៍រុស្ស៊ី MTS បានបញ្ជាក់ថា កិច្ចព្រមព្រៀងជាក្រុមហ៊ុន Huawei គឺសំដៅទៅលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា 5G នៅក្នុងឆ្នាំ២០១៩-២០២០។
គួររំម្លឹកផងដែរថា ការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន ទូរគមនាគមន៍រុស្ស៊ី MTS កើតមានឡើងនៅ ចំពេលដែល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន គាំទ្រដល់ការសម្រេចចិត្តរបស់អាមេរិក ឈប់ប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei ដូចសហរដ្ឋអាមេរិកដែរ ដោយសំអាងទៅលើលេសចោទបច្ចេកវិទ្យារបស់ Huawei ធ្វើឲ្យប៉ះពាល់ បញ្ហាសន្តិសុខជាតិ ដោយពុំមានអ្វីជាសំអាងនៅឡើយ ទោះបីជា ក្រុមហ៊ុន Huawei បានច្រានចោល ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកក៏ដោយ៕