ជប៉ុន ថា សមត្ថភាព មីស៊ីល កូរ៉េខាងជើង កំពុងតែមាន ភាពរីកចម្រើន

942

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងការពារជាតិ​របស់ប្រទេសជប៉ុន បាននិយាយប្រាប់ថា មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង កំពុងតែមានភាពរីកចម្រើន​ ទៅមុខជាមួយនឹងការធ្វើតេស្ត សាកល្បងនីមួយៗ។

រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសជប៉ុន លោក តារ៉ូ កូណូ បាននិយាយប្រាប់ អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតថា ការបាញ់តេស្តសាកល្បងមីស៊ីល ពីរគ្រាប់របស់ប្រទេសកូរ៉េខាងជើង គឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពអាវុធរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសជប៉ុនកំពុងតែមានក្តីព្រួយបារម្ភកើនឡើង ចំពោះកម្មវិធីមីស៊ីល របស់ប្រទេសកូរ៉េខាងជើង ស្របពេលទីក្រុងតូក្យូស្វះស្វែងឲ្យមានការកែប្រែ ក្នុងសេចក្តីសម្រេចចិត្តរបស់កូរ៉េខាងត្បូង ដែលមិនបន្តកិច្ចព្រមព្រៀង ចែករំលែកការ សម្ងាត់យោធា GSOMIA នៅចុងខែវិច្ឆិកានេះ៕