រកឃើញ​ប្រអប់​ខ្មៅ​ទី​២​របស់​យន្តហោះ Lion Air ដែល​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ទៅក្នុង​សមុទ្រ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​

935

​​ឥណ្ឌូណេស៊ី​៖ ប្រអប់​ខ្មៅ​ទី​ពីរ របស់​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ដែល​បាន​ធ្លាក់​នៅ​សមុទ្រ​ជ្វា ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៨ ត្រូវបាន​ក្រុម​ជំនាញ​រកឃើញ​ហើយ បើតាម​ការចេញផ្សាយរ​បស់ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ទី​១៤ ខែមករា ឆ្នាំ​២០១៩​។​

​ដំណឹង​ខាងលើ​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង ដោយ​អ្នកនាំពាក្យ​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី លោក ហេង​គី អាំង​កា​សា​វ៉ាន (Hengky Angkasawan) ដោយ​វា​គឺជា​ប្រអប់​ខ្មៅ​មាន​ផ្ទុក​នូវ​ខ្សែអាត់​សំឡេង​សន្ទនា ក្នុង​បន្ទប់​របស់​អ្នកបើក​យន្តហោះ និង​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​មុជទឹក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​

​គួរ​រំ​ម្លឹ​ក​ផងដែរ​ថា យន្តហោះ​របស់​ជើងហោះហើរ JT610 នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​របស់​ឥណ្ឌូណេស៊ី Lion Air បាន​ដាច់​ការទាក់ទង បន្ទាប់ពី​បាន​ហោះ​ចាក​ចេញពី​រដ្ឋធានី​ហ្សា​ការ​តា ដើម្បី​ឆ្ពោះទៅកាន់​ទីក្រុង​ផាំង​កាល់ ភី​ណា​ង (Pangkal Pinang) បាន ១៣​នាទី និង​បាន​ផ្តាច់ជីវិត​មនុស្ស​ទាំង ១៩៨​នាក់ ដែល​ធ្វើដំណើរ​លើ​នោះ ហើយ​វា​គឺជា​ករណី​ធ្លាក់​ដំបូងបង្អស់ នៃ​យន្តហោះ​ស៊េរី​ថ្មី Boeing 737 MAX ដែល​លក់ដាច់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Boeing៕