ព្រះមហាក្សត្ររបស់​ប្រទេស ម៉ាឡេស៊ី បានប្រកាស​ដាក់រាជ្យ​

1321

​ទីក្រុង​គូ​ឡា​ឡាំ​ពួ៖ ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​ព្រះមហាក្សត្រ Sultan Muhamad V បានប្រកាស​ដាក់រាជ្យ កាលពី​ថ្ងៃអាទិត្យ ក្រោយពី​ព្រះអង្គ​បាន​សម្រាក​ព្យាបាល​ព្រះរោគ​ និង​មានការ​រាយការណ៍​ថា ព្រះអង្គបាន​រៀប​អភិសេក ជាមួយ​អតីត​ស្ត្រី​ម្ចាស់​ហាង​កែ​សម្ផស្ស ជា​ជនជាតិ​រុស្ស៊ី​ម្នាក់​។​

​​ការសម្រេច​ព្រះទ័យ​របស់​ព្រះអង្គ Sultan Muhammad V គឺជា​លើកដំបូង​ហើយ ដែល​ស្តេច ១ អង្គ​បានដាក់​រាជ្យ​នៅ​អំឡុងពេល​ការ​គ្រងរាជ្យ​របស់​ព្រះអង្គ​រយៈពេល ៥ ឆ្នាំ នៅក្នុង​ប្រទេស​ភាគច្រើន​កាន់សាសនា​មូស្លីម​នេះ​។​

ព្រះបរមរាជវាំង បានបញ្ជាក់​អះអាង​អំពី​ការដាក់រាជ្យ​របស់​ព្រះអង្គម្ចាស់ ដែលមាន​ព្រះជន្ម ៤៩ ព្រះវស្សា​អង្គ​នោះ ហើយ​ទើបតែ​បាន​គ្រងរាជ្យ​បល្ល័ង្ក អស់​រយៈពេល ២ ឆ្នាំ​ប៉ុណ្ណោះ​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ចេញពី​អ្នកត្រួតពិនិត្យ ព្រះបរមរាជវាំង លោក Wan Ahmad Dahlan Abdul Aziz បាន​ថ្លែងថា​៖ «​ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល ទៅកាន់​ប្រជាជន​ម៉ាឡេស៊ី ឲ្យ​បន្ត​សាមគ្គី​គ្នា ដើម្បី​រក្សា​ការបង្រួបបង្រួម​ជាតិ អធ្យាស្រ័យ​ឲ្យ​គ្នា និង​ធ្វើ​ការងារ​ជាមួយគ្នា​»​។​

​ក្រុម​អ្នកគ្រប់គ្រង​សាសនា​អ៊ិ​ស្លាម​របស់​ម៉ាឡេស៊ី គ្រោង​នឹង​ជួបគ្នា​ដើម្បី​សម្រេច​ជ្រើសរើស​ស្តេច​បន្ទាប់​ នៅថ្ងៃទី ២៤ ខែមករានេះខាងមុខនេះ ហើយស្ដេចជ្រើសរើសថ្មី នឹងចូលស្បថនៅថ្ងៃទី ៣១ ខែមករា​។​ ម៉ាឡេស៊ី គឺជា​ប្រទេស​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយ​ស្តេច​មួយអង្គ គ្រងរាជ្យ​រយៈពេល ៥ ឆ្នាំ​៕