សហរដ្ឋអាមេរិក បាន និងកំពុងប្លន់យកប្រេងដោយខុសច្បាប់ ពីប្រទេសស៊ីរី ដោយមានជំនួយពី ក្រុមឧទ្ទាមឃើដ ដែលខ្លួនបានបណ្ដុះបណ្ដាល។
កងកម្លាំងក្រុមឧទ្ទាមឃើដ បានទទួលជំនួយជាអាវុធពីអាមេរិក ជាថ្នូរនឹងការជួយដឹកជញ្ជូនប្រេងរបស់ប្រទេសស៊ីរី ដោយខុសច្បាប់ទៅកាន់ តំបន់ទន្លេ Euphrates ចេញពីតំបន់ ប្រេង al-Omar, Conaco និង Tanak ឲ្យទៅអាមេរិក។
ក្រុមឧទ្ទាមដែលសហរដ្ឋអាមេរិក បានបណ្ដុះបណ្ដាលនេះ ក៏ទទួលបានការបណ្ដុះបណ្ដាលពីរបៀបបំផ្លាញ រដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន ព្រមទាំងវិធីសាស្ត្រ ក្នុងការវាយប្រហារប្រឆាំង នឹងកងកម្លាំងរដ្ឋាភិបាលប្រទេសស៊ីរីផងដែរ។
អ្វីដែលបានរៀបរាប់ខាងលើនេះ គឺជាអ្វីដែលប្រទេសរុស្ស៊ី បានរកឃើញតាមរយៈការស៊ើបអង្កេតរបស់ខ្លួន ហើយត្រូវបានលោក លោកឧត្តមសេនីយ៍ឯក Sergei Rudskoy ប្រធាននាយកដ្ឋានប្រតិបត្តិការពិសេស នៃអគ្គសេនាធិការយោធារុស្ស៊ី ធ្វើការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានសារព័ត៌មាន Sputnik ដកស្រង់យកមកផ្សាយកាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ៕