Channel News Asia៖ បេក្ខជនប្រធានាធិបតីអាមេរិក ត្រូវបាន បេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ មកពីគណបក្ស ប្រជាធិបតេយ្យជាច្រើននាក់ រិះគន់ថា វាជាការលើកមុខមាត់ និងអំណាចរបស់ជនផ្ដាច់ការ។

លោក Julian Castro បានរិះគន់ថា៖ “លោក ដូណាល់ ត្រាំ បានលើកមុខមាត់មេដឹកនាំផ្ដាច់ការម្នាក់ គឺ លោក គីម ជុងអ៊ុន តាមរយៈជំនួប ៣ លើកមកនេះ ដោយគ្មានបង្ហាញពីភាពរីកចំរើនណាមួយសោះ…ចំណែកឯកូរ៉េខាងជើងវិញ ក៏មិនបានធ្វើតាមការប្ដេជ្ញាចិត្ត នៅក្នុងជំនួបមុនៗដែរ”។
គួររំម្លឹកផងដែរថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នា នៅឯតំបន់ព្រំដែន គ្មានយោធានៃប្រទេសកូរ៉េទាំង២ ជាមួយការព្រមព្រៀងគ្នា ចាប់ផ្ដើមបើកកិច្ចចរចានុយក្លេអ៊ែរ ឡើងវិញ។ បន្ថែមពីនេះទៅទៀត តាមរយៈជំនួបនេះ លោក ដូលណាល់ ត្រាំ បានក្លាយជាប្រធានាធិបតី អាមេរិកទី១ ដំបូងបំផុត ដែលបានជាន់ទឹកដីកូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន ក៏ត្រូវបានគេរំពឹងដែរថា អាចនឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេបំផុត ដែលយកជើងជាន់ ទឹកដីសហរដ្ឋអាមេរិក ក្រោយលោក ដូណាល់ ត្រាំ អះអាងថានឹងអញ្ជើញលោក គីម ជុងអ៊ុន មកបំពេញទស្សនកិច្ចនៅសេតវិមាន នាពេលស័ក្តិសមណាមួយ៕
