នាយករដ្ឋមន្ត្រីវៀតណាម៖ ប្រទេសវៀតណាម អាចក្លាយជាប្រទេសអភិវឌ្ឍកសិកម្មមួយ ក្នុងពិភពលោក

2097

វៀតណាម៖ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ថ្លែង​ថា វៀតណាម​អាច​នឹង​ក្លាយ​ជា​ប្រទេសអភិវឌ្ឍកសិកម្ម​មួយ ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍ​កសិកម្ម​ទាំង​ ១៥ នៅ​លើ​ពិភពលោក ក្នុង​អំឡុង​ពេល ១០ឆ្នាំ​ខាង​មុខ​។

លោក​នាយរដ្ឋមន្ត្រី​វៀតណាម បានថ្លែងបែបនេះ នៅ​ក្នុង​កិច្ច​ប្រជុំ​បូកសរុបលទ្ធផល​ក្នុង​ឆ្នាំ​២០១៨ និង​ផែនការ​ក្នុង​ឆ្នាំ​២០១៩ សម្រាប់​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​ហាណូយ។

លោក Nguyen Xuan Phuc បាន​ឲ្យដឹង​ថា ក្នុង​ឆ្នាំ​២០១៨ វៀតណាម បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​ការ​នាំចេញ​ផលិតផល​កសិកម្ម។ ទន្ទឹម​នេះ រោងចក្រ​កែច្នៃ​កសិកម្ម​ចំនួន ១៨​កន្លែង ត្រូវ​បាន​សាងសង់ និង​ដាក់​ឲ្យ​ប្រើប្រាស់។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​វៀតណាម បាន​ធ្វើការ​អនុគ្រោះ​លើ ១៧៣​ចំណុច ក្នុង​ចំណោម ៣៤៥​ចំណុច​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ ដល់​ក្រុមហ៊ុន​វិនិយោគ​នានា។

បន្ថែមពី​នេះ លោក​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ដាក់​ចេញ​ផែនការ​ ដើម្បី​ប្រែក្លាយ​វៀតណាម​ជា​ប្រទេស​កែច្នៃ​និង​នាំចេញ​ឈើ​ ព្រមទាំង​នាំចេញ​បង្គា​ធំ​បំផុត​មួយ នៅ​លើ​ពិភពលោក​​៕