តើ​សហរដ្ឋអាមេរិក នឹងធ្វើ​សង្គ្រាម​ជាមួយ អ៊ីរ៉ង់ ទេ​? ហេតុអ្វីបានជាមិនធ្វើ?

1396

ទីក្រុង​វ៉ាស៊ីនតោន (Channel News Asia)៖ សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ត្រូវបាន​លោក ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ប្រាប់​អ្នកសារព័ត៌មាន​ថា “​សង្ឃឹមថា នឹងមិន​កើតមានឡើង​ឡើយ​” ខណៈ​លោក កំពុង​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ស្វី​ស លោក យូ​អេ​លី ម៉ូ​រើ (Ueli Maurer) ដែល​បំពេញ​ទស្សនកិច្ច​មកកាន់​សហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

​គួរ​រំ​ម្លឹ​ក​ផងដែរ​ថា នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់បែក និង​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​ត្រូវ​បានដាក់ ពង្រាយ​រួចជាស្រេច​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា បន្ទាប់ពី​ភាព​តានតឹង​បាន​កើតមានឡើង​រវាង អាមេរិក និង​អ៊ីរ៉ង់ ដោយ​អាមេរិក​យល់ថា អ៊ីរ៉ង់ អាច​បំផ្លាញ​ផលប្រយោជន៍​របស់ខ្លួន នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។

​ខណៈដែល​ទីបញ្ជាការកណ្ដាល​កងទ័ព​អាមេរិក ក៏បាន​ដាក់ឱ្យ​កងទ័ព​អាមេរិក​ នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី ឲ្យស្ថិតនៅក្នុង​លក្ខណៈ​ប្រុង​ជើងការ​ខ្ពស់​រួចហើយ តើ​ហេតុអ្វី អាមេរិក មិន​ព្រមធ្វើ​សង្គ្រាម​នេះ​?

  • សង្គ្រាម​នៅ​អ៊ីរ៉ាក់ កាលពី​ឆ្នាំ​២០០៣ គឺជា​កំហុស​ដ៏​ធំ​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​អា​មេ​រិ​ករួ​ច​ទៅហើយ​។ មេរៀន​របស់លោក ច​ច ប៉ូ​ស (George W. Bush) បាន​ព្រមាន​ អាមេរិកថា មិនគួរ​ធ្វើសង្គ្រាម​នេះ​ទេ​។​
  • ​រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ ប្រហែលជា​ត្រូវគេ​ហាមឃាត់ ចំពោះ​ការគំរាមកំហែង ដោយ​ការធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ហើយប្រជាជនអាមេរិក ក៏មិនគាំទ្រផងដែរ។
  • ​លោក ដូ​ណា​ល់ ត្រាំ ផ្ទាល់មិន​ចូលចិត្ត​ប្រើ​អន្តរាគមន៍​ដោយ​យោធា និង​បាន​ព្យាយាម​ដក​កងកម្លាំង​អាមេរិក ពី​ប្រទេស​ស៊ី​រី និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ វា​ហាក់ដូចជា​មិន​ទំនង​ទេ​ថា លោក ដូ​ណា​ល់ ត្រាំ នឹងធ្វើ​សង្គ្រាម ជាមួយ​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ និង​មាន​ប្រជាជន​ជិត ៨២ លាន​នាក់​នោះទេ​។​
  • ​លោក ដូ​ណា​ល់ ត្រាំ មិនមាន​អំណាច​ស្របច្បាប់​ណាមួយ ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ឡើយ គឹ​មិនមែន​មកពី​សភា និង​ក៏​មិនមែន​មកពី​អង្គការសហប្រជាជាតិ​ដែរ គឺ​ខុសពី​សង្គ្រាម​នៅ​អ៊ីរ៉ាក់ ដែល​មានការ​សហប្រជាជាតិ ផ្ដល់​អំណាច​ស្របច្បាប់​ដល់ការធ្វើសង្គ្រាមនោះ​។​
  • លោក ដូ​ណា​ល់ ត្រាំ មិនមាន​សម្ព័ន្ធមិត្ត​ទេ ហើយ​តាម​ការពិត​លោក ដូ​ណា​ល់ ត្រាំ បានដាក់​ទណ្ឌកម្ម​លើ សហភាព​អឺរ៉ុប​, កាណាដា​, ម៉ិ​ក​ស៊ិ​ក​, កូរ៉េខាងត្បូង និង​ប្រទេស​ជាច្រើន​ទៀត ហើយ​ធំ​បំផុត​ពីលើនេះទៀតនោះ ​គឺ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​
  • អាមេរិក មានតែ​​ចក្រភព​អង់គ្លេស ដែលជា​សម្ព័ន្ធមិត្ត តែ​អង់គ្លេស កំពុង​តែមាន​បញ្ហា​រឿង Brexit ដែលដោះស្រាយមិនទាន់ចេញផង៕