ស្ត្រី​ម្នាក់ ត្រូវ​សត្វ​ជ្រូក ប្រហារ ហើយ​ស៊ី​ទាំង​រស់ ជា​អាហារ​

2931

​ប្រទេស​រុស្ស៊ី​៖ ស្ត្រី​ម្នាក់​រស់នៅ​ក្នុងភូមិ​មួយ នៅក្នុង​ស្រុក Malopurginsky នៃ Udmurtia ក្នុងប្រទេស​រុស្ស៊ី បាន​ស្លាប់​យ៉ាង​អ​នោ​ច​អធម បន្ទាប់ពី​នាង​ត្រូវបាន​សត្វ​ជ្រូក​វាយប្រហារ​ហើយ​ស៊ី​ជា​អាហារ​ទាំង​រស់​។​

​ស្ត្រី​រងគ្រោះ​ដែល​មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ មាន​អាយុ ៥៦ ឆ្នាំ​ត្រូវបាន​គេ​ជឿថា ជំងឺ​ប្រកាច់​ជំងឺឆ្កួតជ្រូក ហើយ​បាន​ធ្លាក់ចូល​ទ្រុង​ជ្រូក​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​និង​សារព័ត៌មាន Sky News បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨ ខែកុម្ភៈ​។​

​ពេលដែល​ស្ត្រី​រងគ្រោះ​ធ្លាក់ចូល​ក្នុង​ទ្រុង​ជ្រូក​នោះ សត្វ​ជ្រូក​ចាប់ផ្ដើម​វាយប្រហារ​លើ​ជនរងគ្រោះ​។ មុខ​, ស្មា និង​ត្រចៀក ត្រូវបាន “​ស៊ី​អស់ទាំង​ស្រុង​” ដោយ​សត្វ​ជ្រូក ហើយ​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ដោយសារតែ​ការបាត់បង់​ឈាម នេះ​បើតាម​របាយការណ៍​មួយ​ផ្សេងទៀត​ដោយ news.au.com ។​

​ប្តី​របស់​ជនរងគ្រោះ បាន​រកឃើញ​សាកសព​ភរិយា​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ដោយសារតែ​លោក​បាន​ចូល​គេង​កាលពី​ព្រលឹម ព្រោះតែ​មិនសូវ​ស្រួលខ្លួន​។​

​ក្រុម​អ្នកស៊ើប​អង្កេត​ចំពោះ​ការស្លាប់​នេះ បាន​និយាយថា ពួកគេ​មិនដែល​ជួបប្រទះ​ករណីបែបនេះ​ទេ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕ ​ប្រភព៖ news.au.com