- សហរដ្ឋអាមេរិក ល្មមឈប់ប្រឌិតព័ត៌មានក្លែងបន្លំ អំពីវត្តមានកងទ័ពចិន នៅលើទឹកដីកម្ពុជា
- “កម្ពុជាចុះហត្ថលេខា ជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា” គឺជាព័ត៌មានប្រឌិត ប្រឆាំងកម្ពុជា
- អាមេរិក បានយល់ច្រលំ ឬ ធ្វើជាយល់ច្រលំ ដើម្បីចោទកម្ពុជារឿង “វត្តមានយោធាចិន”?
- កម្ពុជា មិនទទួលការជួយជួសជុលមូលដ្ឋានកងទ័ពជើងទឹក នៅរាម នាំឲ្យអាមេរិក ចោទថា មានមូលដ្ឋានយោធាចិន
- តើគម្រោងអភិវឌ្ឍន៍ដ៏ធំក្នុងខេត្តកោះកុង នៃប្រទេសកម្ពុជា ធ្វើឡើងសម្រាប់បំរើភ្ញៀវទេសចរចិន ឬយោធាចិន?
អ្នកនាំពាក្យក្រសួងក្រសួងការបរទេសចិន លោក Geng Shuang បានថ្លែង សារព័ត៌មានសហរដ្ឋអាមេរិក កុំបកស្រាយលើសពីការពិត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងចិន-កម្ពុជា នៅក្នុងសន្និសិទកាសែត ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័ររបស់ក្រសួងការបរទេសប្រទេសចិន។
លោក Geng Shuang បន្តទៀតថា ចិន និងកម្ពុជា បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៅទូទាំងប្រទេស ហើយកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងដោយបើកចំហ តម្លាភាព ស្មើភាព និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយរឿងបែបនេះ មិនត្រូវបានបកស្រាយបំផ្លើសលើសពីការពិតនោះទេ។
ការឆ្លើយតបរបស់ អ្នកនាំពាក្យក្រសួងក្រសួងការបរទេសចិន បានធ្វើឡើងក្រោយពី សារព័ត៌មាន The Wall Street Journal របស់អាមេរិក បានចេញផ្សាយថា “ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកលើទឹកដីកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យ ភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានយោធាជើងទឹកនៅឈូងសមុទ្រខ្មែរ រយៈពេល ៣០ឆ្នាំ”។
ក្រោយការចេញផ្សាយនេះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មឆ្លើយតបថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា៕