ធនាគារជាតិ ថា នឹង​ខិតខំ​ប្រឹងប្រែង​ប្រឆាំង “​ការលាង​លុយកខ្វក់​” ដើម្បី​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​ ឲ្យបានលឿនបំផុត

ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានដាក់​ឲ្យ​ដំណើរការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​ការប្រឆាំង ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម (ML-FT) ឆ្នាំ ២០១៩-២០២៣ របស់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែមីនា កន្លងទៅនេះ បន្ទាប់ពី​អង្គការ​ឃ្លាំមើល​ការលាង​លុយ​ពិភពលោក (FATF) បានប្រកាស​ដាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជី​ប្រផេះ ព្រោះ​យល់ឃើញថា ប្រទេស​កម្ពុជា មាន​ភាព​ងាយ​នឹង​ទទួលរង​គ្រោះ ពី​សកម្មភាព​លាង​លុយ កាលពី​ថ្មីៗ​នេះ​។​

ឧកញ៉ា គិត ធាង ត្រូវ​ឃុំខ្លួន​ដាក់ពន្ធនាគារ PJ ព្រោះ​រឿង​គ្រឿងញៀន​

ភ្នំពេញ​៖ ឧកញ៉ា គិត ធាង ត្រូវបាន​សមត្ថកិច្ច នាំយកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ PJ រង់ចាំ​ជំនុំជម្រះ​ជា​ក្រោយ​តាម​នីតិវិធី​ហើយ ក្រោម​អំណាច​ដីកា​បង្គាប់ របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង​។​ ​លោក គិត ធាង ដែលមាន​ងា​ជា​ឧកញ៉ា នៅឡើយ...

អ្នកទោស​អាច​ប្រើ​ទូរស័ព្ទ​! ឯណា​ទៅ តួនាទី​និង​ភារៈកិច្ច របស់​អស់លោក​ដែលជា​មន្ត្រី​? ឬក៏​ចាំតែ​ទទួល​បទបញ្ជា ពីស​ម្ដេច ហ៊ុន សែន គ្រប់​តែ​រឿង​ទើប​អនុវត្ត​?

ជា​រើ​យៗ គេ​ស​ង្គេ​ត​ឃើញថា សម្ដេច​តេ​ជោ ហ៊ុន សែន តែងតែ​ចេញ​បទបញ្ជា ឲ្យ​អនុវត្ត​អ្វីមួយ នៅក្នុង​កម្មវិធី​ផ្សេងៗ បន្ទាប់ពី​លោក​បាន​ជ្រាប អំពី​រឿង​ដែល​មិន​ប្រក្រតី បែកធ្លាយ​ពី​មាត់ចាប់មាត់ព្រាប ទើប​អស់លោក​ដែលជា​មន្ត្រី​ពាន់​ព័ន្ធ ចាប់ផ្ដើម​ស្ទុះស្ទារ​អនុវត្ត​មួយ​ដង្ហើមចង្រិត រួច​ក៏​បំភ្លេចចោល​ទៅវិញ ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​សប្បាយរីករាយ ក្នុង​ការប្រមូល​ផលប្រយោជន៍ ដោយ​ធ្វើ​តែ​របាយការណ៍​ថា​ល្អៗ ឲ្យ​ទៅ​ថ្នាក់លើ​។​ ​ហេតុ​ការ​ណ៍នេះ...

សម្ដេច ហ៊ុន សែន​៖ មេខ្លោង​របស់​វា​នៅ​កន្លែង​ណា​? រឿង​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត Rock ដល់​ណា​ហើយ​?

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា ក្រសួងមហាផ្ទៃ នឹង​បន្ត​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​ចំពោះ​ក្លឹប​កម្សាន្ត Rock ឲ្យ​បានម៉ឺងម៉ាត់​បំផុត ដើម្បី​កុំ​ឲ្យ​មាន​ការវិល​ត្រលប់​មកវិញ សម្រាប់​អា​កន្លែង​ចង្រៃ​មួយ​នោះ ខណៈដំណើរ​ការស្វែងរក ស៊ីជម្រៅ​រកមេ​ខ្លោង​នៅក្នុង​រឿងនេះ ហាក់ដូចជា​មិនទាន់​ត្រូវបាន​បញ្ចេញ បើទោះបីជា​ដឹងថា ម្ចាស់​ក្លឹប​កម្សាន្ត Rock នេះ​ជាន​ណាក៏ដោយ​។

“​គោលនយោបាយ និង​ទិសដៅ នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​” នឹងធ្វើ​ការពិគ្រោះ​យោបល់​ថ្នាក់ជាតិ នៅ​ថ្ងៃទី​១២ និង ១៣ ខែមីនា​នេះ​

​ភ្នំពេញ​៖ សិក្ខាសាលា រៀបចំឡើង​ក្នុង​គោលបំណង ប្រមូល​ធាតុ​ចូល សម្រាប់​រៀបចំ​ជា​ឯកសារ​ទស្សនទាន និង​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការរៀបចំ​សេចក្តីព្រាង ក្របខ័ណ្ឌ​គោលនយោបាយ សេដ្ឋកិច្ច​ឌីជីថល ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ១២-១៣ ខែ មីនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​ភ្នំពេញ​។​ ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ក្នុង​វិស័យ​បច្ចេកវិទ្យា រួមមាន​ក្រុមហ៊ុន...

កំពង់សោម ត្រូវបាន​គេ​ព្យាករណ៍​ថា រីកចម្រើន​​ ហើយ​មានការ​អភិវឌ្ឍ ខ្លាំង​ជាង​ប្រទេស​សិង្ហ​បុរី ទៀត​

ភ្នំពេញ​៖ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភា បាន​លើកឡើងថា ទៅ​ថ្ងៃមុខ​ខេត្ត​កំពង់សោម ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​រីកចម្រើន​ហើយ​មានការ​អភិវឌ្ឍ ខ្លាំង​ជាង ប្រទេស​សិង្ហ​បុរី ទៀត ដោយសារ​កំពង់ផែ មាន​នាវាចរណ៍​ចេញចូល មាន​ពាណិជ្ជកម្ម​ចរាចរណ៍​ទៅមក ដោយ​ប្រទេស​កម្ពុជា​គ្រាន់តែ​ចាំ​ប្រមូល​លុយ​។​ ​មូលហេតុ​អ្វី បានជា លោក​បណ្ឌិត...

មាន​លុយ​ក៏​មិនអាច​ទិញ​បាន​! សហរដ្ឋ​អា​មេ​រិច មិន​ជាប់​ចំណាត់ថ្នាក់ បែរជា​ប្រទេស​កម្ពុជា តូច​មួយ ជាប់​ក្នុងចំណោមកំពូលទាំង ១០ ទៅវិញ​

យោងទៅតាម​អ្នកជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា មាន​លុយ មិន​ប្រាកដថា​អាច​ទិញ​សុខភាព និង​សុភមង្គល​បាន​នោះទេ​។​ ​ក្រុមហ៊ុន​វិនិយោគ LetterOne កាលពីពេល​ថ្មី ៗ នេះ​បានចេញ​ផ្សាយ​ការសិក្សា​ថ្មី​មួយ អំ​ពីស​ន្ទ​ស្សន៍ សុខុមាលភាព​ពិភពលោក ដែល​បានធ្វើ​ការវិភាគ​ថា តើ​ប្រទេស​ណាខ្លះ មាន​សុខ​ភាពល្អ និង​រីករាយ​បំផុត​។ អ្នកស្រាវជ្រាវ​បានជ្រើសរើស​យក ១៥១ ប្រទេស ដោយ​ធ្វើការ​ទាញ​ទិន្នន័យ​ពី...

ប្រាសាទអង្គរវត្ត គឺជា​ម៉ាស៊ីន​រកលុយដ៏​សំខាន់ របស់​ប្រទេស​កម្ពុជា​

ប្រាសាទអង្គរវត្ត ស្ថិតនៅក្នុង​ខេត្តសៀមរាប នៃ​ប្រទេស​កម្ពុជា នៅតែ​បន្ត​រកបាន​ប្រាក់ចំណូល ខាង​ផ្នែក​ទេសចរណ៍​សម្រាប់​ប្រទេស​កម្ពុជា ដែលកើន​ឡើងជា​រៀងរាល់ឆ្នាំ បើទោះបីជា​ការលក់​សំបុត្រ ចូល​ទស្សនា​សម្រាប់​ភ្ញៀវបរទេស មានការ​ដំឡើងថ្លៃ​យ៉ាងណាក៏ដោយ ក៏​នៅតែ​មាន​ភ្ញៀវ​បរទេស បាន​ទិញ​សំបុត្រ​ចូល​ទស្សនា ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ មួយ​គ្មាន​ពី​រលើ​លោក​នេះដែរ​។​ ​អាជ្ញាធរ​មូលដ្ឋាន ដែល​គ្រប់គ្រង​តំបន់​ប្រាសាទអង្គរវត្ត បាន​ព្យាករណ៍​ថា តួរ​លេខ​នៃ​ប្រាក់ចំណូល អាច​កើន​ដល់ 117...

ចុងភៅ​ចំណាន ទទួលបាន​ពាន “Michelin Star” មក​បញ្ចេញ​ទេពកោសល្យ​ចម្អិនម្ហូប​បារាំង នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប​

​ភ្នំពេញ​៖ ​តប​តាម​ការ​អ​ញ្ចើ​ញ​របស់ សណ្ឋាគារ​សូ​ហ្វី​តែ​ល មេ​ចុងភៅ​ដ៏​ចំណាន គឹ​លោក Philippe Michel ដែល​ទទួលបាន​ពាន “Michelin Star” នឹង​ធ្វើការ​បង្ហាញជូន​នូវ​ទេពកោសល្យ ចម្អិនម្ហូប​បារាំង​ដ៏​ពិសេស សម្រាប់​បំរើ​ជូន​អ្នក​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប ឲ្យ​បាន​ភ្លក្ស និង​ទទួលយក​នូវ​បទពិសោធន៍ រសជាតិ​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា ដែល​ចម្អិន​ដោយ​លោក​ផ្ទាល់​។​ ​លោក...

កម្ពុជា ទប់ស្កាត់​ជាដាច់ខាត ការ​នាំចូល​ជ្រូក​​ ពី​ប្រទេស​វៀតណាម​

ភ្នំពេញ​៖ ខណៈដែល​ពេល​ជំងឺ​ប៉េ​ស​អាហ្វ្រិក ឬ​ហៅ​ម្ស៉ា​ង​ទៀត​ជំងឺ​ផ្ដាសាយ​ជ្រូក បាននិងកំពុង​រាលដាល​យ៉ាងខ្លាំង​ក្លា​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ហើយ​បណ្ដា​ប្រទេសមួយ​ចំនួន​បាន​បិទ​មិនអោយ​មានការ​នាំចូល​សាច់ជ្រូក ពី​ប្រទេស​វៀតណាម​ជាដាច់ខាត ដូចគ្នា​នឹង​ប្រទេស​កម្ពុជា បានធ្វើ​ការហាម​ខាត់​ឈ្មួញ មិន​ឲ្យ​នាំចូល​ជ្រូក​មកពី​ប្រទេស​វៀតណាម ដោយ​ឲ្យ​អោយ​ឈ្មួញ​ធ្វើការ​នាំចូល​ពី​ប្រទេស​ថៃ ដើម្បី​យកមក​បំពេញតម្រូវកា​រ​ទីផ្សារ​វិញ និង​ថែមទាំង​បាន​បានដាក់​ពង្រាយ​កម្លាំង​បន្ថែម នៅតាម​ព្រំដែន​វៀតណាម ដើម្បី​ទប់ស្កាត់​ការនាំ​ចូល ឲ្យ​បាន​ដាច់ខាត​។​
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!