សូរ្យ អេនណា សម្រាលបុត្រដំបូង ក្រោយរៀបការ ជាមួយបុរសជនជាតិហូឡង់

(ភ្នំពេញ)៖ បន្ទាប់ពីរៀងចំពិធីមង្គលការតាមប្រពៃណីខ្មែរ ជាមួយបុរសជនជាតិហូឡង់ កាលពីឆ្នាំ២០១៩ និងបានទៅរស់នៅក្រៅប្រទេសជាមួយស្វាមី ពេលនេះ តារាម៉ូដែល និងជាអតីត «Miss Global Cambodia» ប្រចាំឆ្នាំ២០១៦ សូរ្យ អេនណា សម្រាលបានបុត្រីម្នាក់ហើយ។ ទោះបច្ចុុប្បន្ននៅក្រៅប្រទេស តែការទទួលបានសមាជិកថ្មីនៅពេលនេះ ត្រូវបានមិត្តរួមសិល្បៈ និងអ្នកគាំទ្រ បានផ្ញើរសារជូនពរពីចំងាយឲ្យម្តាយ និងទារកមានសុខភាពល្អផងដែរ។ បើយោងតាមបណ្តាញសង្គមរបស់ សូរ្យ អេនណា បានឲ្យដឹងថា...

អ្នកគ្រប់គ្រងរបស់ BTS រងការរិះ គន់ ក្រោយប្រើប្រាស់រថយន្តក្រុមហ៊ុន ធ្វើដំណើរកំសាន្តជាមួយមិត្តស្រី

(សេអ៊ូល)៖ អ្នកគ្រប់គ្រងរបស់ក្រុមចម្រៀង BTS ទទួលរងការរិះគន់ជាច្រើនពីអ្នកលេងបណ្តាញសង្គម បន្ទាប់ពីបានប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន ក្នុងគោលបំណងផ្ទាល់ខ្លួន ជូនមិត្តស្រីធ្វើដំណើរកំសាន្ត។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០២០។ ជាការកត់សម្គាល់ កាលពីថ្ងៃទី១៨ ខែឧសភា សហគមន៍អនឡាញ បានលើកឡើងថា អ្នកគ្រប់គ្រងរបស់ក្រុមចម្រៀងបុរស BTS ប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន ក្នុងគោលបំណងផ្ទាល់ខ្លួន ក្នុងដំណើរកំសាន្តជាមួយមិត្តស្រី។ កាលពីឆ្នាំមុន មិត្តស្រីរបស់អ្នកគ្រប់គ្រងរូបនោះ បានបង្ហោះរូបភាពក្នុង...

ហេង ចន្ថា អតីត «Miss Grand Cambodia» ២០១៦ ភ្ជាប់ពាក្យស្ងាត់ៗ

(ភ្នំពេញ)៖ កញ្ញា ហេង ចន្ថា ត្រូវបានគេដឹងថា គឺជាអតីត «Miss Grand Cambodia» ២០១៦ និងបានវិវត្តន៍ខ្លួនក្លាយជា តារាសម្តែងដ៏មានប្រជាប្រិយភាព។ តារាស្រីសម្រស់បានរូបនេះ ត្រូវបានមហាជនដាក់រហស្សនាមឲ្យថា «នាងចេកអាំង» ក្រោយពីសម្តែងរឿងភាគខ្មែរដើរតួឯកក្នុងរឿង «នាងចេកអាំង» យ៉ាងស័ក្តសម។ និយាយពីរូបសម្រស់ និងសមត្ថភាពវិញ ក៏មិនធម្មតាដែរ ខណៈបច្ចុប្បន្នមានបុរសមិនតិចនោះទេ ចង់បានជាគូអនាគត។ យ៉ាងណាមិញ...

តារា Tik Tok សុខា ចូលប្រឡូកក្នុងភាពយន្តអប់រំខ្នាតខ្លីក្រោយពី​ទទួលភាពល្បីក្នុងបណ្តាញសង្គម

(ភ្នំពេញ)៖ តារា Tik Tok ស្រីចរិតប្រុស ដែលមានការគាំទ្រច្រើន គឺនាង សុខានឹង ចូលប្រឡូកក្នុងខ្សែភាពយន្តបែបអប់រំ លាយឡំនឹងកំប្លែង ដែលត្រៀមនឹងចាប់ផ្សាយនាដើមខែមិថុនាខាងមុខនេះ ខណៈដែលត្រូវបានក្រុមហ៊ុនថែរក្សាសម្រស់U-WELL ជ្រើសរើសធ្វើជាតួសម្ដែង​ ឲ្យផលិតផលរបស់ខ្លួន​ដោយចាប់ដៃគូសម្ដែង ជាមួយលោក ម៉ាដូណា ។ បើយោងតាមអ្នកនាង សុវណ្ណវត្តី ជាអគ្គនាយិការងតំណាងឲ្យ ផលិតផល U-WELL បានឲ្យដឹងថា ហេតុផលដែល​ជ្រើសរើសតារា TikTok...

ខ្សែប្រយុទ្ធ Odoi ចេញហ្វឹកហាត់ ក្រោយត្រូវប៉ូលីសដោះលែង ករណីរំលោភ

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Callum Hudson-Odoi ត្រូវបានឃើញចេញហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ បន្ទាប់ពីត្រូវបានប៉ូលីសនៅអង់គ្លេសដោះលែង ករណីជាប់ពាក់ព័ន្ធនឹងបទរំលោភសេពសន្ថវៈកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ យោងតាមព័ត៌មាន BBC បានចេញផ្សាយថា កីឡាករសញ្ជាតិអង់គ្លេស វ័យ១៩ឆ្នាំខាងលើនេះ ត្រូវបានប្រទះឃើញ ហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៃក្លិបតោខៀវ Chelsea មានដូចជា កីឡាករខ្សែបម្រើ N’Golo Kante ខ្សែប្រយុទ្ធ Christian Pulisic ខ្សែការពារ Kurt Zouma...

ចង់​ស្គាល់​រសជាតិ សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ដ៏​ល្អ​ប្រណិត​អត់​? តែ ១៥០​ដុល្លារ ក្នុង​មួយ​យប់ សម្រាប់​មនុស្ស ២​នាក់​

សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ដែលជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ដ៏​ល្បីឈ្មោះ​មួយ នៅក្នុង​រាជធានី​ភ្នំពេញ ថ្មីៗ​នេះ បានប្រកាស ផ្ដល់ជូន​នូវ​តម្លៃ​ជាពិសេស ត្រឹមតែ ១៥០ ដុល្លារ​ក្នុង​មួយ​យប់ សម្រាប់​អ្នករស់នៅក្នុង​ប្រទេស​កម្ពុជា​ទាំងអស់ ដែលមាន​បំណង​ចង់​សាកល្បង​ស្នាក់នៅ និង​លម្ហែកាយ នៅក្នុង​សណ្ឋាគារ​ដ៏​ល្អ​ប្រណិត​មួយ​នេះ​។​ បន្ទប់របស់ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ការផ្តល់ជូន​តម្លៃ​ពិសេស​នេះ...

កីឡាករចាំទី Caballero តកិច្ចសន្យា ១ឆ្នាំទៀតជាមួយ Chelsea

(ក្រុងឡុងដ៍)៖ អ្នកចាំទីដៃរបស់តោខៀវ Chelsea កីឡាករ Willy Caballero បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ១ឆ្នាំទៀតជាមួយក្លិប បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅបំណាច់ខែមិថុនា ឆ្នាំ២០២០ ដ៏ខ្លីខាងមុខនេះ។ កីឡាករសញ្ជាតិអាហ្សង់ទីន វ័យ៣៨ឆ្នាំខាងលើនេះ ទើបតែចូលលេងបាន ៩ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ គិតចាប់តាំងពីគូប្រជែងដែលជាជម្រើសទី១ Kepa Arrizabalaga បានវិលមកកាន់មកទឹកដី Stamford Bridge កាលពីខែកុម្ភៈ ឆ្នាំ២០១៩ និងស្ថិតក្រោមការបង្វឹករបស់លោក Frank...

Real និង PSG ប្រជែងគ្នានាំយកខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ពីក្លិប Dortmund

(ម៉ាឌ្រីដ)៖ ក្រុម Real Madrid កំពុងតែត្រូវបានក្រុម Paris Saint-Germain ចូលរួមប្រជែងនាំយកខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ដែលកំពុងលេចធ្លោខ្លាំងនាពេលបច្ចុប្បន្ន ដែលជាកីឡាករអាជីពរបស់ក្លិបអាល្លឺម៉ង់ Borussia Dortmund នៅពេលដែលក្លិបទាំងពីរបានកំពុងតែសិក្សាស្វែងរកចំណុចល្អរបស់ Haaland ក្នុងការចូលពិភាក្សាកិច្ចសន្យាទិញនៅទីផ្សារដោះដូរកីឡាករ។ យោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រុមជើងឯកលីគបារាំង Ligue 1...

អរគុណ​មិត្ត​ជប៉ុន​! ក្រុម​រាំ​លំដាប់​ពិភពលោក Mortal Combat មក​ចែករំលែក​បច្ចេកទេស​រាំ នៅ​ប្រទេស​កម្ពុជា​

ថ្មីៗ​នេះ មជ្ឈមណ្ឌល​អាស៊ី នៃ​មូលនិធិ​ជប៉ុន បានរៀបចំ​ឲ្យ​មានការ​សម្ដែង និង​សិក្ខាសាលា “​ក្បាច់​រាំ​តាម​ដងផ្លូវ​” ឬ​ហៅថា “Breakdance” នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុម​រាំ​ដ៏​ល្បី លំដាប់​ពិភពលោក​របស់​ប្រទេស​ជប៉ុន ដែលមាន​ឈ្មោះថា Mortal Combat ។​ ការសម្ដែង​របស់​ក្រុម​រាំ Mortal Combat ដែល​បាន​ធ្វើឡើង​នៅក្នុង​មហោស្រព​គី​ហ្សូ​ណា...

ពី ផ្កាឈូក ថ្វាយ​ព្រះ ក្លាយ​ទៅជា​ផ្ទាំង​សិល្បៈ​គំនូរ មានតម្លៃ​ខ្ទង់ពាន់​ដុល្លារ​

បន្ទាប់ពី​ថ្ងៃឧបោសថសីល បុរស​ស្ថិតនៅក្នុង​វ័យ​កណ្ដាល​ម្នាក់ រស់នៅក្នុង​ខេត្តបាត់ដំបង តែងតែ​ធ្វើដំណើរ​ទៅកាន់​ទី​វត្ត​អារាម ហើយ​ត្រលប់​មកវិញ​ជាមួយ ផ្កាឈូក ដែល​ពុទ្ធបរិស័ទ បាន​យកមក​បូជា​ថ្វាយ​ដល់​ព្រះសម្មាសម្ពុទ្ធ​។​ ពេល​ត្រលប់មក​ដល់ផ្ទះ​ដែលជា​កន្លែងធ្វើការ​វិញ បុរស​នេះ កាច់​យកតែ​ផ្នែក​ផ្កា ទៅ​ដាក់​ហាល​ឲ្យ​ក្រៀម និង​ប្រមូល​នូវ​ផ្កាឈូក ដែល​ហាល​ក្រៀម​យកទៅ​ដុត ឲ្យ​ឆេះ​ក្លាយទៅជា​កំទេចផេះ​។ បន្ទាប់មក ផេះ ដែល​បានមកពី​កា​ដុត​ផ្កាឈូក ត្រូវបាន​យកទៅ​លាយ​ត្រាំ​ជាមួយ...
- Advertisement -

អត្ថបទពេញនិយម

តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន...

ប្រទេស​ចិន​ប្រកាសថា ការវិនិយោគ និង​ជំនួយ​របស់​ចិន នៅ​កម្ពុជា មិនមែនជា​អន្ទាក់​នោះទេ គឺជាការ​ជួយ​ដ៏​ស្មោះ​

​ភ្នំពេញ​៖ ប្រទេស​ចិន ដែល​តំណាង​ដោយ លោក ខុង សៀន​យ៉ូ​វ (Kong Xuanyou) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ការវិនិយោគ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​មិនមែនជា​អន្ទាក់​នោះទេ គឺជា​ការជួយ​ដោយស្មោះ ក្នុងនាម​ជា​បងប្អូន​ល្អ​។​

លោក ផែង វណ្ណៈ ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​ហើយ​

ភ្នំពេញ​៖ តារា​ហ្វេ​ស​ប៊ុ​ក មិន​សំចៃមាត់ លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បញ្ជូនទៅ​សាលា​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ មេសា ឆ្នាំ​២០១៩​នេះ​។​ ​ការចាប់ខ្លួន បញ្ជូនទៅ​សាលាដំបូង​នេះ ធ្វើឡើង​ដោយយោង​ទៅតាម​ដីកា​បញ្ជា ពី​សំណាក់​ព្រះរាជអាជ្ញា និង​យោងតាម​ពាក្យបណ្តឹង របស់​មេធាវី​ការពារ​ក្តី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​សាងសង់ និងអាចប្រើប្រាស់បាន នៅឆ្នាំ ២០២៣​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ ភ្នំពេញ​-​ព្រះសីហនុ នៅ​ប្រទេស​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​ចំនួន​៤៨​ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែមីនា ឆ្នាំ​២០២៣​។​ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ...

សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ នៅ​ថ្ងៃស្អែក​

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ សម្ដេច និង​ឯកអគ្គរដ្ឋទូត​ជប៉ុន ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) នឹង​ដឹក​ដៃ​គ្នា​ដើរកាត់ ស្ពាន​ជ្រោយចង្វារ​ទី​១ ពោលគឺ​នៅ​ថ្ងៃ​បើកដាក់​ឲ្យ​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១ បាន​ជុស​ជុល​រួចរាល់​ជា​ស្ថាប​ពរ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ...

អត្ថបទថ្មីៗ

ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។ ...
Don`t copy text!